ព័ត៌មានជាតិ
លោក ហេង វ៉ាន់ដា ៖ សមាគមមិនទទួលយកសំណើពីសាលាឯកជនសុំរៀបចំប្រឡងបាក់ឌុបដោយខ្លួនឯងទេ
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២១ សីហា នេះថា សមាគមនឹងមិនទទួលយកសំណើណាមួយពីគ្រឹះស្ថានសិក្សាឯកជនស្នើសុំរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ទេ បើទោះបីជាបច្ចុប្បន្នមានសាលាខ្លះបានរៀបចំប្រឡងឌីប្លូមដោយខ្លួនឯងក៏ដោយ។

លោកបានបន្តថា បច្ចុប្បន្ននេះនៅមិនទាន់មានសាលាឯកជនណាមួយបានស្នើសុំរៀបចំការប្រឡងបាក់ឌុបដោយខ្លួនឯងនៅឡើយទេ បើទោះបីជាមានសាលាខ្លះអាចមានសមត្ថភាពរៀបចំការប្រឡងឌីប្លូមដោយខ្លួនឯងបានក៏ដោយ។
លោកបានបន្តទៀតថា កន្លងមកមិនមានសាលាឯកជនណាស្នើមកសមាគមរៀបចំប្រឡងបាក់ឌុបដោយខ្លួនឯងទេ ហើយបើទោះជាមានសំណើ ក៏សមាគមមិនទទួលយកសំណើនោះមកពិនិត្យដែរ។

លោកបានបន្ថែមថា «អត់ៗ ទេ អាហ្នឹងយើងបាក់ឌុបមួយសមាគមអត់ស្នើសុំទេ ហើយក៏អត់ទទួលយកសំណើយកមកគិតដែរ ក្នុងសមាគម ព្រោះថាសំណើលុះត្រាមានការឯកភាពគ្នាទាំងសាកលវិទ្យាល័យ មធ្យមសិក្សា និងបឋមសិក្សា ឯកភាពគ្នាលើក ហើយបើកាលណាឯកភាពគ្នាលើក បើឌីប្លូមឯកភាព»។
លោកបានឱ្យដឹងទៀតថា រហូតមកដល់បច្ចុប្បន្ននេះសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជាមានសមាជិកកើនឡើងដល់ ១៤៥ គ្រឹះស្ថាន ហើយ នៅទូទាំងប្រទេស ក្នុងនោះមាន ៤០ ជាគ្រឹះស្ថានឧត្ដមសិក្សា និង ១០៥ ទៀត ជាគ្រឹះស្ថានសិក្សាចំណេះទូទៅ កើនឡើងជាង ២០ គ្រឹះស្ថានសិក្សា ចាប់តាំងពីមុនជំងឺកូវីដ មកដល់បច្ចុប្បន្ន។

លោក ហេង វ៉ាន់ដា បានបន្ថែមថា ការដែលសមាគមអត់លើកជាសំណើ និងមិនទទួលយកសំណើនេះ ខ្លាចប៉ះពាល់ដល់ទិវាបាក់ឌុបជាតិ ព្រោះថាក្រសួងរៀបចំការប្រឡងបាក់ឌុបមានគុណភាព ហើយទទួលបានជោគជ័យ ខណៈកន្លងមកការប្រឡងបាក់ឌុបបេក្ខជនពូកែ ឬ មិនពូកែ តែងតែមានការលេចឮពីភាពមិនប្រក្រតីដូចជាការសូកប៉ាន់ ដើម្បីប្រឡងជាប់ជាដើម។ ប៉ុន្តែចាប់តាំងពីមានគោលនយោបាយថ្នាក់ជាតិមក បានប្រែក្លាយមកជាអ្នកចេះគឺជាប់។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យអប់រំ យុវជន និងកីឡា បានអះអាងថា រហូតមកដល់ពេលនេះ ក្រសួង ពុំបានអនុញ្ញាតឱ្យសាលាឯកជនណាមួយរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ដោយខ្លួនឯងនៅឡើយទេ។

លោកស្រី បានបន្តថា ប៉ុន្តែកន្លងមក ក្រសួងធ្លាប់បានចេញលិខិតផ្តល់សញ្ញាបត្រសមមូលសម្រាប់សាលាមួយចំនួនដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិដូចជាសាលា Cambridge ជាដើម ដែលសាលានេះអនុវត្តតាមស្តង់ដារកម្មវិធីអន្តរជាតិ និងធ្វើរង្វាយតម្លៃស្របតាមស្តង់ដារដែលខ្លួនអនុវត្តហើយសិស្សដែលប្រឡងចប់ពីកម្មវិធីអន្តរជាតិនោះ នឹងទទួលបានសញ្ញាបត្រសមមូល។
លោកស្រី បន្តទៀតថា សម្រាប់ប្រឡងឌីប្លូមដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២ ខែកញ្ញា ខែក្រោយនេះ ក្រសួងបានអនុញ្ញាតសាលាឯកជនចំនួន ១៥៥ សាលា រៀបចំការប្រឡងដោយខ្លួនឯង តែត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងផងដែរ។ ក្នុងករណីមានភាពមិនប្រក្រតី ក្រសួងនឹងចុះអធិការកិច្ចតែម្ដង។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៤ ជាកាលបរិច្ឆេទសម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


