ព័ត៌មានជាតិ
ក្រសួងអប់រំ មិនទាន់ទទួលបានករណីតវ៉ាលទ្ធផលពីបេក្ខជនប្រឡងបាក់ឌុប
រហូតមកដល់ពេលនេះក្រសួងអប់រំ យុវជន និងកីឡា នៅមិនទាន់ទទួលបានករណីតវ៉ាលទ្ធផលប្រឡងបាក់ឌុបណាមួយពីបេក្ខជនប្រឡងធ្លាក់ឬជាប់ឌុបនៅឡើយទេ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងនៅរសៀលថ្ងៃទី២៤ធ្នូនេះថា «ជាទូទៅក្រសួងអប់រំ យុវជន និងកីឡាជម្រាបជូនមហាជនពីព័ត៌មានបច្ចុប្បន្នភាព តាមរយ:ហ្វេសប៊ុកផ្លូវការរបស់ក្រសួង។ នៅពេលមានព័ត៌មានថ្មីករណីពាក់ព័ន្ធការប្រឡងបាក់ឌុប ក្រសួងនឹងជម្រាបជូនមហាជន តាមរយ:ហ្វេសប៊ុកផ្លូវការរបស់ក្រសួង»។

ការប្រឡងបាក់ឌុបថ្ងៃទី០៥ធ្នូ២០២២កន្លងទៅថ្មីៗនេះ អ្នកជំនាញវិស័យអប់រំបានកោតសរសើរពីការរៀបចំប្រព្រឹត្តិទៅបានល្អនិងលទ្ធផលអាចទទួលយកបានទាំងអស់គ្នាហើយមានសិស្សប្រឡងជាប់ច្រើនជាងឆ្នាំមុន។
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍នៅថ្ងៃទី២៤ធ្នូនេះថា «មិនមានអ្វីប្លែកទេនៅពេលដែលសិស្សម្នាក់ៗខិតខំប្រឹងប្រែងរៀនសូត្រនោះនឹងទទួលបានលទ្ធផលល្អហើយ។ជាក់សស្តែងឆ្នាំនេះឃើញថាសិស្សជាប់ច្រើនជាងឆ្នាំមុន»។
ចំណែក លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានឱ្យដឹងដែរថា លទ្ធផលបាក់ឌុបនៅឆ្នាំនេះឃើញថាល្អប្រសើរដោយចំនួនភាគរយសិស្សប្រឡងជាប់ខ្ពស់ជាងឆ្នាំមុន ដោយសារស្ថានភាពកូវីដ១៩បានធូរស្បើយ ផ្តល់ឱកាសឱ្យសិស្សបានចូលរៀនច្រើនខុសពីបណ្តាឆ្នាំមុនៗដែលមានកូវីដ១៩ឆ្លងខ្ពស់សិស្សចូលរៀនបានតិចជាមួយគ្រូនិងរៀនតាមអនឡាញធ្វើឱ្យសិស្សមួយចំនួនរៀនមិនបានពេញលេញ។ ម្យ៉ាងទៀតលទ្ធផលប្រឡងនេះក៏បានបង្ហាញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សផងដែរ។
ចំណែកបេក្ខជនជាប់និទ្ទេសA តិចជាងឆ្នាំមុនដល់ទៅ៧០០នាក់ លោក ហេង វ៉ាន់ដាបានពន្យល់ថា គ្មានអីទៀងទាត់ទេ។ ទោះជាយ៉ាងណា ក៏ការប្រឡងនេះបង្ហាញឱ្យឃើញនូវសច្ចៈភាព និងតម្លាភាព។ យ៉ាងណាក៏ដោយ លោកបានណែនាំដល់សិស្សប្រឡងជាប់បាក់ឌុប គួរតែជ្រើសយកមុខវិជ្ជា ត្រូវឈរលើចំណង់ចំណូលចិត្ត។ មានអំណោយទានពីកំណើតនិងត្រូវគិតដល់ទីផ្សារដែរ។

គួរបញ្ជាក់ថាឆ្នាំនេះ មានបេក្ខជនប្រឡងជាប់បាក់ឌុបចំនួន៩០៩៥០នាក់ត្រូវជា ៧២,៣៣%នៃបេក្ខជនមកប្រឡងចំនួន១២៥៧៣៥នាក់កើនជាងឆ្នាំមុន១៨៩៣៤នាក់ ខណៈឆ្នាំមុនមានបេក្ខជនប្រឡងជាប់ចំនួន ៧២០១៦ នាក់ស្មើនឹង៦៥.៦៥ភាគរយ ក្នុងចំណោមបេក្ខជនចូលរួមប្រឡងចំនួន១១៤១៨៧នាក់។
ចំណែកបេក្ខជនជាប់និទ្ទេសAនៅឆ្នាំនេះមានចំនួន ១០៤៩នាក់ ថយចុះចំនួន៧០៤នាក់ ខណៈឆ្នាំមុនមានបេក្ខជនជាប់និទ្ទេសAចំនួន១៧៥៣នាក់។
ប្រឡងបាក់ឌុបថ្ងៃទី០៥ធ្នូ២០២២ មានបេក្ខជនចុះឈ្មោះសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨៧៧១នាក់មាន២២១មណ្ឌល ដែលត្រូវជា៥១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគនិងគណៈកម្មការនានាចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧២៤០នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់។
ចំណែកអង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមសង្កេតការណ៍ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់និងអ្នកសង្កេតការណ៍រាជធានីខេត្តចំនួន២ ៧០០នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


