ព័ត៌មានជាតិ
លោក ហេង វ៉ាន់ដា ចាត់ទុករដ្ឋមន្ត្រីក្រសួងអប់រំ ជា«កំពូលមនុស្ស»
លោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា បានចាត់ទុកលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថាជាកំពូលមនុស្ស។ លោក ហេង វ៉ាន់ដា ក៏បានបង្ហាញឳ្យដឹងផងដែរថា លោករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន អាចប្រើប្រាស់បានដល់ទៅ ៧ ភាសាឯណោះ។

តាមរយ:ហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៥ ខែសីហា លោក ហេង វ៉ាន់ដា បានបញ្ជាក់ថា បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន គឺជាកំពូលមនុស្សដែលគ្មានសារជាតិពុករលួយក្នុងខ្លួនទាល់តែសោះ។ លោកថា៖«កំពូលមនុស្សធ្វើអីក៏ល្អ ការដឹកនាំក៏ល្អ ការគ្រប់គ្រងក៏ល្អ ការធ្វើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាក៏ល្អ ជាមួយនឹងភាពញញឹមញញែម សប្បាយរីករាយ គ្មានបំណុលទាល់តែសោះក្នុងខ្លួន»។

សូមបញ្ជាក់ថា បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន គឺជានិស្សិតឆ្នើមមួយរូបដែលបានបញ្ចប់ការសិក្សានៅប្រទេសរុស្ស៊ី និងបានកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចាប់តាំងពីឆ្នាំ២០១៣ រហូតមកទល់ពេលបច្ចុប្បន្ននេះ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


