ព័ត៌មានជាតិ
រដ្ឋាភិបាលទាត់ចោលសំណើរបស់ក្រុមហ៊ុនសំណង់«ឈ្នះ ឈ្នះ»ដែលចង់ទិញដីរដ្ឋ១ពាន់ហិកតានៅខេត្តកណ្តាល
រាជរដ្ឋាភិបាលសម្រេចទាត់ចោលសំណើរបស់ក្រុមហ៊ុនសំណង់ «ឈ្នះឈ្នះ»ដែលចង់ទិញដីបឹងធម្មជាតិទំហំ១ពាន់ហិកតា ដែលមានទីតាំស្ថិតនៅក្នុងឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល។

យោងតាមលិខិត ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលទើបទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា យោងតាមចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបថា រាជរដ្ឋាភិបាលសម្រេចរក្សាទីតាំងដីដែលក្រុមហ៊ុនសំណង់ ឈ្នះ ឈ្នះ ស្នើសុំទិញនោះ ជាផ្ទៃបឹងធម្មជាតិសម្រាប់បម្រើប្រយោជន៍សាធារណៈ។ ចាំបាច់ត្រូវរក្សាទុកបឹងនេះ ហើយរកវិធីជីកបានជ្រៅដើម្បីរក្សាទឹក។
ណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកណ្ដាលត្រូវបញ្ឈប់ការទទួលនិងលើកសំណើដីតំបន់នេះមកទៀត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


