ព័ត៌មានជាតិ
ដាក់ចេញគោលការណ៍ចំនួន១១ ចំណុច សម្រាប់អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍
នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងទេសចរណ៍បានដាក់ចេញគោល ការណ៍១១ ចំណុច សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍ របស់សណ្ឋាគារ ដែលគោលការណ៍នេះ ធ្វើឡើងតាមសេចក្តីសម្រេចស្តីពី “ការដាក់ឱ្យអនុវត្តនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍”។

គោលការណ៍១១ ចំណុចនោះរួមមាន:
១. គោលការណ៍ណែនាំសម្រាប់ភ្ញៀវ
២. កន្លែងទទួលភ្ញៀវ
៣. សេវាកម្មបន្ទប់ និងការសម្អាត
៤. សេវាកម្មម្ហូបអាហារ និងភេសជ្ជៈក្នុងសណ្ឋាគារ
៥. ការរក្សាអនាម័យ និងការសម្លាប់មេរោគក្នុងផ្ទះបាយ
៦. ការជួសជុល និងការថែទាំក្នុងសណ្ឋាគារ
៧. ទីកន្លែងទូទៅ និងបង្គន់សាធារណៈ
៨. សេវាកម្មដឹកជញ្ជូនភ្ញៀវក្នុងសណ្ឋាគារ
៩. ការផ្គត់ផ្គង់ទំនិញ និងសេវាកម្មពីអ្នកផ្គត់ផ្គង់
១០. ការអនុវត្ត និងគ្រប់គ្រងធុរៈកិច្ច
១១. គោលការណ៍ណែនាំសម្រាប់លក្ខខណ្ឌតម្រូវសម្រាប់ការរាយការណ៍។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣១ ខែសីហា បានចេញសេចក្តីសម្រេចស្តីពី “ការដាក់ឱ្យអនុវត្តនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍ “ដើម្បីឲ្យស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ហើយបើតាមមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ ស្តង់ដាប្រតិបត្តិ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ផ្តោតសំខាន់លើចំណុចអនុវត្តជាក់ស្ដែង ១១ ចំណុច៕

អត្ថបទៈ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


