Connect with us

ព័ត៌មានជាតិ

និស្សិតបរទេស ១៧០នាក់ ទស្សនកិច្ចខេត្តរតនគិរី ស្វែងយល់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច

បានផុស

នៅ

និស្សិតអាហារូបករណ៍បរទេស និងគណៈប្រតិភូដឹកនាំសរុប ១៨១នាក់ ក្នុងនោះមានគណៈប្រតិភូដឹកនាំ ១១រូប និងនិស្សិតបរទេស ១៧០នាក់ (ស្រី ៦២នាក់) បានអញ្ជើញទស្សនកិច្ចនៅតំបន់រមណីយដ្ឋាន និងភូមិសហគមន៍ជនជាតិដើមភាគតិច ក្នុងខេត្តរតនគិរី រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមនិស្សិតទាំង ១៧០នាក់ រួមមាន និស្សិតមកពីសាធារណរដ្ឋសង្គមនិយមវៀតណាម ៩១នាក់ (ស្រី ២៦នាក់) និស្សិតមកពីព្រះរាជាណាចក្រឡាវ ៧១នាក់ (ស្រី ៣១នាក់) និងនិស្សិតមកពីសាធារណរដ្ឋប្រជាមានិតចិន ៨នាក់ (ស្រី ៥នាក់)។

បើតាមមន្ទីរទេសចរណ៍ខេត្តរតនគិរី ក្រុមការងារបានសម្របសម្រួលដំណើរទស្សនកិច្ច ដោយណែនាំ និងធ្វើការឧទ្ទេសនាមអំពីតំបន់ទេសចរណ៍សំខាន់ៗ ជូនដល់គណៈប្រតិភូ និងនិស្សិតបរទេស ដើម្បីឱ្យពួកគេបានស្វែងយល់កាន់តែស៊ីជម្រៅអំពីសក្ដានុពលទេសចរណ៍ធម្មជាតិ វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី។

មន្ទីរទេសចរណ៍បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាឱកាសផ្សព្វផ្សាយសក្ដានុពលទេសចរណ៍របស់ខេត្តរតនគិរីទៅកាន់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាងកម្ពុជា ជាមួយវៀតណាម ឡាវ និងចិន ឱ្យកាន់តែរឹងមាំ និងមានភាពស៊ីជម្រៅថែមទៀត៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម