ព័ត៌មានជាតិ
រដ្ឋមន្ត្រី ហួត ហាក់៖ ការចុះ MOU ជាមួយសាកលវិទ្យាល័យការពារជាតិ គឺជាការផ្សារភ្ជាប់ទេសចរណ៍ទៅនឹងគុណតម្លៃនៃសន្តិភាព
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ហួត ហាក់ បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យការពារជាតិ មិនមែនត្រឹមតែជាកិច្ចសហប្រតិបត្តិការរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីការផ្សារភ្ជាប់យ៉ាងស៊ីជម្រៅរវាង «វិស័យទេសចរណ៍» និង «គុណតម្លៃនៃការថែរក្សាសន្តិភាព»។ លោកថា វិស័យទេសចរណ៍ គឺត្រូវការជាចាំបាច់នូវសន្តិភាព និងស្ថេរិភាពសង្គម។

ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយសកាលវិទ្យាល័យការពារជាតិ កាលពីថ្ងៃទី២៧ ខែកុម្ផៈ ឆ្នាំ២០២៦ នៅក្រសួងទេសចរណ៍ លោករដ្ឋមន្ត្រី ហួត ហាក់ មានប្រសាសន៍ថាមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់វិស័យទេសចរណ៍ គឺសន្តិសុខ និងសន្តិភាព ពោលគឺ វិស័យការពារជាតិដែលជាគ្រឹះដ៏សំខាន់ ដើម្បីធានាថាប្រទេសជាតិមិនវិលត្រឡប់ទៅរកសង្រ្គាមស៊ីវិល ឬការបែកបាក់ដូចអតីតកាល និងការការពារកុំឱ្យមានការឈ្លានពានពីសំណាក់ខ្មាំងសត្រូវអមិត្តនានា។
លោកថា៖ «បើគ្មានសន្តិភាព និងស្ថិរភាពផ្ទៃក្នុង ដែលត្រូវបានការពារយ៉ាងរឹងមាំដោយកងកម្លាំងប្រដាប់អាវុធទេ នោះការអភិវឌ្ឍលើវិស័យផ្សេងៗទៀតក៏មិនអាចប្រព្រឹត្តទៅបានយ៉ាងរលូន និងមានប្រសិទ្ធភាពឡើយ។ ពិតណាស់, សន្តិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើនសេដ្ឋកិច្ច សង្គម និងវប្បធម៌ ខណៈស្ថិរភាពជាតិ ជាធាតុផ្សំចាំបាច់សម្រាប់ការទាក់ទាញវិនិយោគ និងភ្ញៀវទេសចរ»។

លោកបន្ថែមថាអនុស្សរណៈនៃការយោគយល់គ្នាដ៏មានអត្ថន័យនេះ មិនត្រឹមតែជាឯកសារផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃទស្សនវិស័យរួម និងឆន្ទៈរួម ក្នុងការសហការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងវិស័យការពារជាតិឱ្យឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។
តាមរយៈកិច្ចសហប្រតិបត្តិការក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យការពារជាតិមានគោលបំណងសំខាន់ៗចំនួន ២ គឺ ការបណ្ដុះបណ្ដាលកសាងសមត្ថភាព ចែករំលែកបទពិសោធ និងចំណេះដឹងអំពីវិស័យទេសចរណ៍ តាមរយៈបាឋកថា សិក្ខាសាលា ការបណ្តុះបណ្តាល និងការបញ្ជ្រាបចំណេះដឹងក្នុងកម្មវិធីសិក្សាយោធា និងការជំរុញចលនាទេសចរណ៍ក្នុងស្រុក តាមរយៈការរៀបចំទស្សនកិច្ចសិក្សាទៅកាន់តំបន់ទេសចរណ៍នានា ដើម្បីលើកកម្ពស់គុណតម្លៃនៃមរតកវប្បធម៌ ប្រវត្តិសាស្ត្រ និងធនធានធម្មជាតិ ព្រមទាំងបំផុសទឹកចិត្ត «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី» និង «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី»៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


