ព័ត៌មានជាតិ
បើបានទៅបុណ្យទន្លេ! កុំរំលងតំបន់ទេសចរណ៍ទាក់ទាញទាំងនេះ លើទឹកដីខេត្តក្រចេះ
ស្របពេលនឹងការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០នេះ ដែលនឹងប្រពឹ្រត្តិទៅពីថ្ងៃសុក្រទី២៧ ស្អែកនេះ ដល់ថ្ងៃអាទិត្យ ២៩មីនា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្ត តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម បានពាំនាំតំបន់ទេសចរណ៍ទាក់ទាញជាច្រើនកន្លែង លើទឹកដីខេត្តក្រចេះ ឱ្យទេសចរជាតិ និងអន្តរជាតិបានស្គាល់ ក៏ដូចជាក្នុងន័យដើម្បីលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។

ក្នុងចំណោមតំបន់ទេសចរណ៍ទាក់ទាញទាំងនោះ រួមមាន៖
១. កោះព្រហ្មចារី ជាគោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះ សម្រាប់អ្នកដែលចង់គេចពីភាពអ៊ូអរ មកស្រូបយកខ្យល់បរិសុទ្ធ និងលំហែកាយជាមួយធម្មជាតិ។ កោះនេះ ស្ថិតនៅកណ្តាលទន្លេ មានខ្សាច់សក្បុស អមដោយទេសភាពរុក្ខជាតិតូចធំ ដុះក្នុងទឹក និងអមច្រាំងទន្លេ ពិសេសស្ងប់ស្ងាត់ ជាបរិយាកាសល្អបំផុតសម្រាប់អ្នកនិយមបោះតង់ ស្ទូចត្រី និងគយគន់ថ្ងៃរៀបលិច។ កោះនេះ ស្ថិតនៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។


២. កោះច្រែង (Dream Garden) ជាគោលដៅមួយដែលមិនគួររំលង ដោយមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរ។ ទីនេះក៏ផ្តល់បទពិសោធពិសេសជាមួយទេសភាពថ្ងៃរះ និងថ្ងៃលិចដ៏ស្រស់ស្អាត ដែលបង្កើតអារម្មណ៍ស្ងប់ស្ងាត់ និងរ៉ូមែនទិក។


៣. សហគមន៍អេកូទេសចរណ៍ កោះផ្តៅ ជាសហគមន៍អេកូទេសចរណ៍ ដែលប្រជាជននៅតែរក្សាទំនៀមទម្លាប់បុរាណ។ ភ្ញៀវទេសចរអាចរីករាយជាមួយសកម្មភាពជាច្រើន ដូចជា ជិះទូកមើលសត្វផ្សោតទន្លេមេគង្គ ជិះកង់ បោះតង់ ឬស្នាក់នៅផ្ទះសហគមន៍។


៤. រមណីយដ្ឋានព្រែកកាំពី ជារមណីយដ្ឋានធម្មជាតិដ៏ល្បីមួយ ដែលមានទេសភាពទឹកទន្លេស្រស់បំព្រង និងជាទីជម្រកសម្រាប់សត្វផ្សោតទឹកសាប ដែលជាសញ្ញាសម្គាល់ដ៏ពិសេសរបស់ខេត្តក្រចេះ។


ក្រៅពីនេះ នៅមានតំបន់ទេសចរណ៍ទាក់ទាញជាច្រើនផ្សេងទៀត ដូចជា ប្រាសាទព្រះធាតុខ្វាន់ពីរ ដែលស្ថិតនៅក្នុងភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ (មានចម្ងាយ ប្រហែល៥គ.ម.ពីភូមិ១០៥)។







គួរជម្រាបថា បុណ្យទន្លេលើកទី១០ នឹងរៀបចំឡើងលើទឹកដីខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ដែលនឹងប្រពឹ្រត្តទៅពីថ្ងៃសុក្រទី២៧ ស្អែកនេះ ដល់ថ្ងៃអាទិត្យ ២៩មីនា ឆ្នាំ២០២៦ ដែលមានកម្មវិធីជាច្រើន សម្រាប់ស្វាមគន៍ទេសចរជាតិ និងអន្តរជាតិ។ ក្នុងនោះ រួមមានដូចជា ពិធីរាប់បាត្រព្រះសង្ឃ, កម្មវិធីដុតក្រឡាន និងសកម្មភាពសង្គម, កម្មវិធីព្រលែងត្រីចូលទន្លេ, ការសម្តែងសិល្បៈ និងប្រគំតន្ត្រី, ពិព័រណ៍ទេសចរណ៍ ម្ហូបអាហារ និងផលិតផលក្នុងស្រុក, សកម្មភាពកីឡាទេសចរណ៍, កម្មវិធីបណ្តែតប្រទីប និងកម្សាន្តជាច្រើនផ្សេងទៀត៕







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


