ចរាចរណ៍
សពស្ត្រីអនាថាម្នាក់នៅមាត់ទន្លេវ៉ៃគោ សង្ស័យថាស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍
ស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកលក់ខ្យងបានរាយការណ៍ទៅសមត្ថកិច្ចបន្ទាប់ពីពួកគេប្រទះឃើញសព ស្ត្រីម្នាក់ដេកស្លាប់ នៅមាត់ច្រាំង ព្រែកទន្លេវ៉ៃគោ ដែលគេសង្ស័យថា ស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ដែលហេតុការណ៍នេះប្រទះឃើញសពកាលពីវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងកើតស្ពានហាយវ៉េ ចម្ងាយ ប្រមាណ១០០ម៉ែត្រ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ករណីស្លាប់នេះកើតឡើងដោយគ្រោះថ្នាក់ ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោងប្រមាណ២ ទៅ៣រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ហើយទំនងជាជនរងគ្រោះដើរនៅលើផ្លូវ រថយន្តពេលមេឃងងឹតមាន ភ្លៀងធ្លាក់ផង ហើយខណៈដែលជនរងគ្រោះស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ហើយល្បឿន រថយន្តបើកបរលឿនផង ក៏បុកស្ត្រីរងគ្រោះ ពីក្រោយប៉ើងប្រមាណ២០ម៉ែត្រធ្លាក់ចូលទៅ ច្រាំងព្រែកទន្លេវ៉ៃគោរបួសបែកក្បាលស្លាប់តែម្តង។
ចំណែករថយន្តបង្កបើកបរពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត ក្រោយពីបុកស្ត្រីរងគ្រោះ ហើយក៏បានបន្ថែមល្បឿនបើក គេចខ្លួនបាត់ស្រមោល បន្សល់ទុកនូវចង្កៀងរថយន្តខាងស្តាំ និងកម្ទេចកម្ទីកញ្ចក់ចង្កៀង រថយន្ត នៅនឹងកន្លែងកើតហេតុ ជាមួយនឹងសាកសពស្ត្រីរងគ្រោះ។
ក្នុងនោះផងដែរ សមត្ថកិច្ច ក៏បានប្រកាសដល់ប្រជាពលរដ្ឋដែលមានបាត់សមាជិកគ្រួសារដែលជាស្ត្រីអនាថាមាន អាយុប្រមាណជា៤០ ឆ្នាំនេះសូមមកទាក់ទងសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ពោធិតាហោ ព្រោះពេលនេះសពតម្កល់នៅវត្តពោធិតាហោ៕
ដោយ ៖ ឧត្តរ៉ា

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន