ព័ត៌មានជាតិ
កម្ពុជាប្រើប្រាស់ ឥន្ធនៈផូស៊ីល ៦០% ដើម្បីផលិតថាមពលអគ្គិសនី
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានប្រើប្រាស់ឥន្ធនៈផូស៊ីល៦០% ដើម្បីផលិតថាមពលអគ្គិសនដើ ម្បីរក្សានិរន្តរភាព នៃសន្តិសុខថាមពលអគ្គិសនី និងកំណើនសេដ្ឋកិច្ច។
ថ្លែងក្នុងវេទិកា ថាមពលអាស៊ីបូព៌ាលើកទី៤ ស្តីពី «ការផ្លាស់ប្តូរនៃថាមពលដែលបញ្ចេញកាបូនទាបនៅក្នុងតំបន់អាស៊ាន» តាមប្រព័ន្ធវីដេអូពីចម្ងាយ កាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២១នេះ ប្រភពផ្គត់ផ្គង់ថាមពលបឋម របស់កម្ពុជា រួមមានប្រមាណ៦០ភាគរយ បានមកពីការប្រើប្រាស់ឥន្ធនៈផូស៊ីល។ ក្នុងនោះមានធ្យូងថ្ម និងប្រេង។ ចំណែកថាមពល៤០ភាគរយទៀត បានមកពីប្រភពកកើតឡើងវិញរួមមានវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងជីវម៉ាស់។

លោករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការប្រើប្រាស់ការឥន្ធនៈផូស៊ីល តាមរបៀបមួយស្អាត ដែលប្រើប្រាស់បច្ចេកវិទ្យាចាប់យក ប្រើប្រាស់ និងស្តុកកាបូនទុក គឺជាកត្តាចាំបាច់បំផុត គួបផ្សំនឹងការអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន នូវគោលនយោបាយប្រសិទ្ធភាព និងការសន្សំសំចៃថាមពល និងការដាក់ចេញជាបន្ទាន់ នូវផែនការអភិវឌ្ឍន៍ ថាមពលកកើតឡើងវិញ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះទំនប់វារីអគ្គិសនី ដែលកំពុងដំណើរការនៅកម្ពុជា រួមមាន៖ ទំនប់វារីអគ្គិសនី គីរីរម្យ១មានអនុភាព១២ មេហ្គាវ៉ាត់ស្ថិតក្នុងខេត្តកំពង់ស្ពឺ ទំនប់វារីអគ្គិសនី កំចាយមានអនុភាព១៩៣ មេហ្គាវ៉ាត់ស្ថិតក្នុងខេត្តកំពត ដែលបានចាប់ដំណើរការនៅឆ្នាំ២០១១ ទំនប់វារីអគ្គិសនី គីរីរម្យ៣មានអនុភាព១៨ មេហ្គាវ៉ាត់បានចាប់ដំណើរការនៅឆ្នាំ២០១៣ ទំនប់វារីអគ្គិសនី ស្ទឹងអាតៃមានអនុភាព១២០ មេហ្គាវ៉ាត់ ស្ថិតក្នុងខេត្តពោធិ៍សាត់ ដែលបានចាប់ដំណើរការនៅឆ្នាំ ២០១៣ ទំនប់វារីអគ្គិសនី ស្ទឹងឫស្សីជ្រុំក្រោមមានអនុភាព ៣៣៨ មេហ្គាវ៉ាត់ស្ថិតក្នុងខេត្តកោះកុង ដែលបានចាប់ដំណើរការនៅឆ្នាំ២០១៤ ទំនប់វារីអគ្គិសនី ស្ទឹងតាតៃមានអនុភាព២៤៦ មេហ្គាវ៉ាត់ ស្ថិតក្នុងខេត្តកោះកុង ដែលបានដំណើរការក្នុងឆ្នាំ ២០១៤និងទំនប់វារីអគ្គិសនីសេសានក្រោម២មានអនុភាព៤០០ មេហ្គាវ៉ាត់ស្ថិតក្នុងខេត្តស្ទឹងត្រែង បានចាប់ផ្ដើមដំណើរការជាផ្លូវការក្នុងឆ្នាំ ២០១៨ខណៈបច្ចុប្បន្នកំពុងសាងសង់ ទំនប់វារីអគ្គិសនីចំនួន២បន្ថែទៀត រួមមានគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ដែលមានអនុភាព៨០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ នៅខេត្តកោះកុង ដែលមានអានុភាព១៥០មេហ្កាវ៉ាត់។
ចំណែក ថាមពលពន្លឺព្រះអាទិត្យ មានចំនួន៣៥០មេហ្គាវ៉ាត់ កំពុងដាក់ឲ្យដំណើរការ និងត្រៀមសាងសង់បន្ថែម១០០មេហ្គាវ៉ាត់ទៀត នៅខេត្តកំពង់ឆ្នាំង ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋឲ្យទទួលបានការប្រើប្រាស់អគ្គិសនី។
រីឯថមាពលអគ្គិសនី ដើរស្ថានីយធ្យូងថ្ម មានចំនួន៣កន្លែង កំពុងដំណើរការរួចហើយ ដែលមានអនុភាពតម្លើង សរុបចំនួន៦៧៥មេហ្គាវ៉ាត់ មានទីតាំង នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងកំពុងសាងសង់ស្ថានីយធ្យូងថ្ម ចំនួន៣កន្លែងបន្ថែមទៀត រួមមាន៖ ស្ថានីយធ្យូងថ្ម មានអនុភាព៧០០មេហ្គាវ៉ាត់នៅ ស្រុកស្ទឹងហាវខេត្តព្រះសីហនុ ស្ថានីយធ្យូងថ្ម មានអនុភាព៧០០មេហ្គាវ៉ាត់ នៅស្រុកបទុមសាគរខេត្តកោះកុ ងនិងស្ថានីយធ្យូងថ្ម មានអនុភាព២៦៥មេហ្គាវ៉ាត់ នៅភាគខាងជើងខេត្តឧត្តរមានជ័យ ដោយប្រើប្រាស់ប្រភពធ្យូង ថ្មរ៉ែ របស់យើងផ្ទាល់។ រហូតមកដល់ពេលនេះ មានភូមិចំនួន២១០ភូមិទៀត ក្នុងចំណោមភូមិសរុប១៤៨៦៨ ភូមិនៅទូទាំងប្រទេស នៅមិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយទេ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា