សេដ្ឋកិច្ច
កម្ពុជា គ្រោងសាងសង់រោងចក្រចម្រាញ់ប្រេង ផ្គត់ផ្គង់ទីផ្សារ
កម្ពុជាគ្រោងសាងសង់រោងចក្រចម្រាញ់ប្រេងដែលនឹងអាចលេចចេញជារូបរាងនៅក្នុងរយៈពេល ៣ ឆ្នាំ ខាងមុខ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

លោក កែវ រតនៈ រដ្ឋមន្ត្រីមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រាប់សារព័ត៌មាននៅថ្ងៃពុធទី ០៤ ខែមីនា ឆ្នាំ ២០២៦ថា រាជរដ្ឋាភិបាលកំពុងពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគមួយចំនួន ដើម្បីឈានទៅបង្កើតរោងចក្រចម្រាញ់ប្រេង។
លោក កែវ រតនៈ បញ្ជាក់ថា៖ «ដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងកាត ត្រូវតែមានមាត្រដ្ឋានសេដ្ឋកិច្ចមួយធំ ទីផ្សារធំ»។
លោករដ្ឋមន្ត្រីបន្ថែមថា ប៉ុន្មានឆ្នាំកន្លងមកសម្ដេចតេជោ ហ៊ុន សែន ក៏មានគម្រោងសាងសង់រោងចក្រប្រេងនេះដែរ ប៉ុន្តែទីផ្សារនៅកម្ពុជាមានមាត្រដ្ឋានតូច មិនទាន់អាចធ្វើបានទេ ខណៈការវិនិយោគនេះ ត្រូវការទីផ្សារធំ។

កន្លងមក រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានលើកឡើងថា មានក្រុមហ៊ុនបរទេសចំនួន៤បានដាក់សំណើសុំអភិវឌ្ឍន៍ និងប្រតិបត្តិការរុករកប្រេងនៅទីតាំងប្លុកអេរបស់កម្ពុជា បន្ទាប់ពីក្រុមហ៊ុនបូមប្រេង Kris Energy ប្រកាសក្ស័យធន។
ដំណើរការបូមប្រេងឆៅក្នុងតំបន់ប្លុកអេ ត្រូវបានផ្អាកបណ្តោះអាសន្ន កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីក្រុមហ៊ុនស្តុក និងផ្ទេរប្រេងឆៅ MT Strovolos លួចដឹកប្រេងឆៅរបស់កម្ពុជាជាង៣០ម៉ឺនបារ៉ែល។
មូលហេតុនៃការលួចប្រេង បន្ទាប់ពីក្រុមហ៊ុនបូមប្រេង Kris Energy ប្រកាសក្ស័យធន និងមិនបានបង់ប្រាក់ឱ្យក្រុមហ៊ុន MT Strovolos ដែលជាអ្នកស្តុក និងផ្ទេរប្រេងឆៅ។
ក្រោយមក កម្ពុជាបានសហការជាមួយប្រទេសក្នុងតំបន់ និងប៉ូលីសអាំងទែប៉ូល ដើម្បីតាមចាប់នាវា ដឹកប្រេង របស់កម្ពុជា។ ជាលទ្ធផល កម្ពុជាទទួលបានប្រេងមកវិញក្នុងចំនួន២៩ ម៉ឺន៥ពាន់ បារ៉ែលដែល គិត ជាទឹកប្រាក់ប្រមាណ២០លានដុល្លារអាមេរិក៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


