ព័ត៌មានជាតិ
កម្ពុជារកចំណូលបានជាង ១៣៥លានដុល្លារ ពីវិស័យរ៉ែឆ្នាំ២០២៥
ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ចំណូលពីវិស័យរ៉ែបានចូលរួមយ៉ាងសំខាន់ក្នុងថវិកាជាតិ ដោយមានទឹកប្រាក់រាប់រយលានដុល្លារក្នុងមួយឆ្នាំៗ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៥ ចំណូលពីសួយសារ៉ែ (មិនទាន់រួមបញ្ចូលពន្ធដា ពន្ធគយ និងអាករផ្សេងៗ) កម្ពុជាទទួលបានជាង ១៣៥ លានដុល្លារ ខណៈ ១០ ឆ្នាំមុន ទើបតែមានប្រមាណ ១៣ លានដុល្លារ ប៉ុណ្ណោះ។ នេះបើតាម លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងឱ្យដឹងក្នុងពិធីបើកពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ ២០២៦ នាល្ងាចថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៦។ ពិព័រណ៍នេះ ក៏មានការអញ្ជើញចូលរួមពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផងដែរ។

លោកបានបញ្ជាក់ទៀតថា វិស័យរ៉ែកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការរីកចម្រើនសេដ្ឋកិច្ចជាតិ។ វិស័យធនធានរ៉ែបានបង្កើតចំណូលប្រមាណជិត ៣ ពាន់លានដុល្លារអាមេរិក និងបង្កើតការងារដោយផ្ទាល់ប្រមាណ ១ ម៉ឺនកន្លែង ពោល ៩៥% ជាពលកម្មក្នុងស្រុក ខណៈអ្នកជំនាញបរទេសមានប្រមាណតែ ៥% ប៉ុណ្ណោះ។ បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ចំនួន ៦ ក្រុមហ៊ុន ដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន ១០០% ហើយថែមទាំងនាំចេញទៅក្រៅប្រទេសផងដែរ។


លោកបានបញ្ជាក់ថា ពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើងជាលើកទី១ ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ស្របតាមការចង្អុលទិស និងផែនការរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលផ្តោតលើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាអាទិភាពខ្ពស់។

លោករដ្ឋមន្ត្រី កែវ រតនៈ បានបន្ថែមថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងយកចិត្តទុកដាក់ និងលើកទឹកចិត្តក្នុងការសម្រួលនីតិវិធី និងបែបបទនានា ដើម្បីជំរុញឱ្យវិស័យរ៉ែមានការរីកចម្រើនបន្ថែមទៀត៕
ដោយ៖ ស្រីរ័ត្ន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


