សេដ្ឋកិច្ច
ក្រសួងរ៉ែ និងថាមពលគ្រោងរៀបចំពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ២០២៦ រយៈពេល ២ ថ្ងៃ
ក្រសួងរ៉ែ និងថាមពល នឹងរៀបចំពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ (Walk Street) ស្ថិតនៅមុខវត្តឧណ្ណាលោម ដែលនឹងមានការតាំងបង្ហាញអំពីសមិទ្ធផល ការងាររបស់វិស័យរ៉ែជាច្រើន។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា តាមរយៈការទទួលបានចំណូលពីវិស័រ៉ែ ប្រជាពលរដ្ឋអាចសង្កេតឃើញពីការប្រែប្រួល ព្រោះក្រសួងរ៉ែ និងថាមពល បានធ្វើការកែទម្រង់ផង លុបបំបាត់ប្រព័ន្ធការិយាធិបតេយ្យមិនចាំបាច់ផង និងការទ្រទ្រង់វិស័យឯកជនដូចថ្មអារជាដើម។
លោកបានអះអាងថា តាមរយៈការខំបើកទីផ្សារតាមវិស័យរ៉ែនេះ កម្ពុជាបាននាំមកនូវចំណូលគ្រាន់តែទទួលបានពីសួយសារមួយមុខបានកើនឡើងពីជាង ៤០ លានដុល្លារ មកដល់ជាង ១៣៥ លានដុល្លារ ដែលនេះគ្រាន់តែគិតពីសួយសារមួយមុខប្រសិនបើបូកជាមួយវិស័យផ្សេងៗ នឹងអាចច្រើនជាងនេះរាប់រយលានដុល្លារ។

លោក រដ្ឋមន្ត្រី បានបញ្ជាក់ថា នេះជាមុំសំខាន់មួយដែលប្រជាពលរដ្ឋគួរតែមានមោទនភាព ព្រោះនៅពេលរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍពិតណាស់គឺត្រូវគិតគូរពីបរិស្ថាន ផលប៉ះពាល់ទាំងធម្មជាតិ មនុស្ស សត្វ ប៉ុន្តែនៅពេលសិក្សារួចហើយឃើញថាមានផលប៉ះពាល់តិចតួច ហើយឃើញផលប្រយោជន៍ច្រើន គឺយើងច្បាស់ជាធ្វើការអភិវឌ្ឍន៍ ព្រោះការអភិវឌ្ឍនេះជាការដាក់លុយទៅកាន់ប្រជាពលរដ្ឋដែលមានការងារធ្វើផ្ទាល់ និងមិនផ្ទាល់៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


