ព័ត៌មានជាតិ
ទឹកជន់លិច បិទកំណាត់ផ្លូវជាតិទៅខេត្តកំពង់ចាម ហាមរថយន្តធុនធ្ងន់បើកឆ្លងកាត់
រដ្ឋបាលខេត្តកំពង់ចាម បានជូនដំណឹងពីការបិទកំណាត់ផ្លូវលេខ៧ នៅត្រង់ចំណុចបង្គោលលេខ៨៩ ដល់បង្គោលលេខ៩១ ស្ថិតក្នុងភូមិខិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឱ្យរថយន្តធុនធ្ងន់ និងរថយន្តក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់ឡើយ។
ខណៈដែលខេត្តកំពង់ចាម កំពុងទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា ដែលបណ្តាលឱ្យភូមិសាស្ត្រក្នុងខេត្តកំពង់ចាមមួយចំនួន រងផលប៉ះពាល់ជំនន់ទឹកភ្លៀង ធ្វើឱ្យជន់លិចផ្លូវខេត្តនិងផ្លូវជាតិមួយចំនួន អាជ្ញាធរខេត្តបានសម្រេចចាត់វិធានការ ដើម្បីទប់ស្កាត់ការរងខូចខាតផ្លូវជាតិ និងអាចបង្កឱ្យមានគ្រោះថ្នាក់ ក្នុងការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៧ នេះ។

ជាមួយគ្នានេះ អាជ្ញាធរក៏បានណែនាំដល់ម្ចាស់រថយន្តធុនធ្ងន់ និងរថយន្តក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដែលធ្វើ ដំណើរចេញពីក្រុងកំពង់ចាម និងស្រុកកំពង់សៀម ឆ្លងកាត់ក្នុងភូមិសាស្ត្រដូចត្រូវបិទ ឆ្ពោះទៅស្រុកជើងព្រៃ និងរាជធានីភ្នំពេញ ត្រូវវៀងតាមផ្លូវជាតិលេខ ៦០ (ផ្លូវទឹកឆា) ឬធ្វើដំណើរតាមផ្លូវជាតិលេខ៧០ ត្រង់កែងផ្សារព្រៃទទឹង និងផ្លូវខេត្តលេខ២៧០ ឆ្លងកាត់តាមស្រុកកងមាស ឆ្ពោះទៅរកាកោងខេត្តកណ្តាល។
យោងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាស កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បានកំពុងបន្តទទួលរងឥទ្ធិពល នៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ធ្វើឱ្យមានភ្លៀងជាបន្តបន្ទាប់ក្នុងកម្រិតពីតិចទៅមធ្យម៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


