ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៥ បាត់ដំបង-សិរីសោភ័ណ ជិះទៅមកលែងស្ទះ បើកឲ្យចរាចរណ៍ ២ ទៅ ២ មក
កំណាត់ផ្លូវជាតិលេខ៥ (បាត់ដំបង-សិរីសោភណ័) ដែលមានប្រវែងជិត ១០០ គីឡូម៉ែត្រ បានបើកឲ្យធ្វើចរាចរពេញលេញនៅថ្ងៃនេះ។ នេះបើតាមលោកព្រួញ រិទ្ធិ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានប្រាប់កម្ពុជាថ្មីតាមទូរសព្ទនៅមុននេះ។

បើតាមលោកព្រួញ រិទ្ធិ កំណាត់ផ្លូវជាតិលេខ ៥ ពីក្រុងបាត់ដំបង ទៅសិរីសោភ័ណខេត្តបន្ទាយមានជ័យ បានបញ្ចប់ការសាងសង់ទាំងស្រុងយ៉ាងរឹងមាំ ក្រោមជំនួញដោយរដ្ឋាភិបាលជប៉ុន។
ប្រធានមន្ទីរសាធាណរការខេត្តបាត់ដំបងបានឲ្យដឹងបន្តថា កន្លងទៅកំណាត់ផ្លូវមួយខ្សែនេះ បើកឲ្យប្រើប្រាស់តែមួយជំហៀងលើគន្លងតែមួយ នាំំឲ្យមានការកកស្ទះ មិនសូវសុវត្ថិភាពសម្រាប់ការធ្វើដំណើរ។ ក្រោយការបើកឲ្យចរាចរណ៍ពេញលេញ នឹងចែកគន្លងគ្នាដាច់ពីរទៅពីរមក មិនអាចជិះបញ្រ្ចាសដូចមុនទៀតបានទេ។
លោក សួស សុភ័ក្រ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានលើកប្រយោជន៍ពីការដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៥ បាត់ដំបង សិរីសោភ័ណ នឹងបង្កើតលំហូរទេសចរណ៍និងការដឹកជញ្ជូន ដោយសារផ្លូវនេះមានភាពធំទូលាយងាយស្រួលធ្វើដំណើរ។
លោកបន្តថា ការដាក់ឲ្យដំណើរការកំណាត់ផ្លូវមួយខ្សែនេះ ជាការបើកច្រកសេដ្ឋកិច្ចធំមួយសម្រាប់ប្រទេសកម្ពុជា តភ្ជាប់បណ្តាញដឹកជញ្ជូនជាមួយបណ្តាប្រទេសក្នុងតំបន់។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើមសាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៣៦៦ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥០០ លានដុល្លារ អាមេរិក។
ចំពោះការសាងសង់ពង្រីកពី២គន្លងទៅ៤គន្លង មានទទឹងសរុប២៣ម៉ែត្រ ក្រាលដោយកៅស៊ូ AC (Asphalt Concrete) និងមានសួនច្បារកណ្តាល។
ការស្ថាបនាត្រូវបានបែងចែកជាបីផ្នែកធំៗគឺ៖ ភាគខាងជើង ភាគខាង ត្បូង និងភាគកណ្តាល។ ដោយឡែកកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ បានបញ្ចប់ការសាងសង់ទាំំងស្រុង នឹងបើកឲ្យប្រើប្រាស់ពេញលេញនៅថ្ងៃនេះ។
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


