ព័ត៌មានជាតិ
ភ្ញៀវទេសចរក្នុងស្រុក សរសើរអំពីការរៀបចំបរិស្ថានដ៏ល្អ នៅពេលបានទៅទស្សនាប្រាសាទអង្គរវត្តជាថ្មី
ភ្ញៀវទេសចរជាតិ បានសម្ដែងការសប្បាយរីករាយ និងភ្ញាក់ផ្អើល នៅពេលទៅទស្សនាប្រាសាទនានា នៅរមណីយដ្ឋានអង្គរវត្ត នារដូវបុណ្យភ្ជុំបិណ្ឌ ខណៈដែលមានការរៀបចំបរិស្ថានយ៉ាងស្អាត។ អ្នកទេសចរណ៍មកពី រាជធានីភ្នំពេញ ខេត្ដព្រះវិហារ និងសៀមរាប បានលើកឡើងថា ក្នុងពេលដែលប្រទេសជាតិជួបបញ្ហាជំងឺកូវីដ-១៩ ពួកគាត់បានផ្អាកដើរកម្សាន្ដ។
ប៉ុន្ដែនៅពេលរាជរដ្ឋាភិបាល បានបើកទេសចរណ៍ឡើងវិញ ពួកគាត់បានទៅទស្សនាប្រាសាទអង្គរវត្តឃើញថា មានទិដ្ឋភាពស្រស់ស្អាតប្លែកជាងលើកមុនៗ ដោយមានការរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសោភណ្ឌភាពដ៏ល្អស្អាត។ ក្នុងនោះ រួមមាន៖ ការរុះរើតូបលក់ដូរ នៅតំបន់ខាងលិចអង្គរ រៀបចំសួនច្បារ និងដាំដើមឈើបន្ថែម ព្រមទាំងការស្ថាបនា និងកែលម្អផ្លូវថ្នល់ជាច្រើនកន្លែង ដែលពួកគា់តមិនធ្លាប់ឃើញកន្លងមក។
ពួកគាត់បន្ថែមថា ទាំងនៅខាងមុខអង្គរវត្ត និងក្នុងបរិវេណអង្គរ ក្នុងនោះមានការដាំផ្កា រៀបចំផ្លូវដើរលម្អដោយដើមឈើ និងផ្កាផ្ញីគ្រប់ប្រភេទ។ ជាងនោះទៅទៀត ការដើរកម្សាន្ដ នៅក្នុងវិបត្ដិជំងឺកូវីដ-១៩នេះ នៅក្នុងរមណីយដ្ឋានអង្គរវត្ត ត្រូវបានរៀបចំការពារជំងឺកូវីដ-១៩ តាមវិធានការរាជរដ្ឋាភិបាលបាល និងក្រសួងសុខាភិបាលផងដែរ។ ពួកគាត់ បានសម្ដែងនូវទឹកមុខសប្បាយរីករាយ ក្រោយពេលឃើញប្រាសាទអង្គរវត្ដអភិវឌ្ឍស្អាត និងមានភ្ញៀវទេសចរទៅទស្សនាច្រើនឡើងវិញនេះ។
លោក ណន តូនី ប្រធានក្រុមសណ្ដាប់ធ្នាប់នៅក្នុងរមណីយដ្ឋានអង្គរវត្ត បានឲ្យភ្នាក់ងារកម្ពុជាថ្មីដឹង នៅថ្ងៃទី៦ ខែតុលាថា ការបើកឲ្យចូលទស្សនា នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានរៀបចំឲ្យមានសណ្ដាប់ធ្នាប់ល្អ អនាម័យ ដោយដាក់ទឹកអាកុល ស្គែនឃ្យូអរកូដ វាស់កំដៅ ពាក់ម៉ាស់នៅតាមផ្លូវចូលទស្សនាប្រាសាទ តាមណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល មុនឲ្យភ្ញៀវចូលទស្សនា ដើម្បីការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ លោកបានបន្ដថា នៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ នឹងមានអ្នកទេសចរណ៍ ទៅទស្សនាប្រាសាទអង្គរកាន់តែច្រើនឡើង ខណៈដែលថ្ងៃបិណ្ឌទី១៤ មានអ្នកទៅកម្សាន្ដប្រមាណមួយថ្ងៃ ២ពាន់នាក់ បន្ទាប់ពីអាជ្ញាធរសម្រេចបើកក្រុងសៀមរាប ឲ្យមានការចេញ-ចូលឡើងវិញ៕
អត្ថបទ៖ គឿនវេត





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


