Connect with us

សេដ្ឋកិច្ច

នាវាទេសចរណ៍ NORWEGIAN SUN ដឹកភ្ញៀវជិត ២ ពាន់ នាក់ ចូលទស្សនាកម្ពុជា

បានផុស

នៅ

នាវាទេសចរណ៍ឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS មានបណ្ដោយប្រវែង ២៥៨,៦០ ម៉ែត្រ និងទទឹង៣២,០០ ម៉ែត្រ ជម្រៅ ៨,២០ ម៉ែត្រ បានដឹកភ្ញៀវទេសចរជិត ២ ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីនុ នៅព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវាទេសចរណ៍ មានគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេស​ប្រ៊ុយណេ។

នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨៩១ នាក់ (ស្រី ២០១ នាក់) មាន ៤៦ សញ្ជាតិ។ មានភ្ញៀវទេសចរសរុបចំនួន ១,៨៣១ នាក់ (ស្រី ១,០០៤ នាក់) មាន ៤៦ សញ្ជាតិ។

ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (១,០៧៥ នាក់) និងកាណាដា (២២៣ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៩:០០ នាទី ថ្ងៃទី ០៥ ខែមីនានេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម