ព័ត៌មានជាតិ
ផ្ដន្ទាទោសបុរសចិន២នាក់ ដាក់ពន្ធនាគារ៣០ឆ្នាំ បទជួញគ្រឿងញៀន
បុរសជនជាតិចិន២នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ស្រីចៅក្រម អ៊ុក រេតគន្ធា ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗ ៣០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា។

ជាមួយគ្នានេះ តុលាការបានពិន័យប្រាក់បង់ចូលថវិការដ្ឋក្នុងម្នាក់ៗ ៦០លានរៀល និងបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។ ជនត្រូវចោទដែលតុលាការផ្ដន្ទាទោសនេះ ទី១ ឈ្មោះ អ៊ី ហៃយ៉ាង ភេទប្រុស អាយុ២៦ឆ្នាំ, ទី២ ឈ្មោះ ស៊ែវ ចឹងអ៊ី ភេទប្រុស អាយុ៣២ឆ្នាំ។ ជនត្រូវចោទទាំង២នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន ជាមួយនិងសារធាតុញៀនច្រើនប្រភេទសរុបទម្ងន់៦គីឡូក្រាម ។
នៅក្នុងសវនាការ ជនជាប់ចោទបានសារភាពថា សមត្ថកិច្ចបានឃាត់ខ្លួនពួកគេនៅវេលាទៀបភ្លឺពេលយកគ្រឿងញៀនទៅឲ្យម៉ូយនៅណាហ្គា ប៉ុន្តែពេលទៅដល់ក្បែររង្វង់មូលផ្សារដើមថ្កូវត្រូវចាប់ខ្លួនបានតែម្ដង ៕
អត្ថបទ៖ មករា

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C