Connect with us

ព័ត៌មានជាតិ

ពន្ធនាគារខេត្តកណ្ដាល នៅមានទណ្ឌិតឈឺជំងឺកូវីដ-១៩ ទៀត ឬទេ?

បានផុស

នៅ

ប្រធានពន្ធនាគារខេត្តកណ្ដាល បានឱ្យដឹងថា បច្ចុប្បន្នពន្ធនាគារខេត្តកណ្ដាលមិនមានទណ្ឌិតអ្នកជំងឺកូវីដ-១៩ ទៀតទេ ដោយអ្នកជំងឺបានជាសះស្បើយ ១០០%ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្ដាល មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី១៣ ខែតុលា នេះថា មានករណីប៉ូលិសចាប់បញ្ជូនទណ្ឌិតមកថ្មីម្នាក់ពីរនាក់ដែលមានរោគសញ្ញាសង្ស័យ គឺមន្ត្រីពន្ធនាគារខេត្តកណ្ដាល បានដាក់ពួកគេដាច់ដោយឡែក ហើយព្យាបាលបានជាបន្តបន្ទាប់ និងនៅសល់តែម្នាក់ទេ ប៉ុន្តែឥឡូវបានធ្វើតេស្ត បានជាអស់ហើយ។

លោក ចាត ស៊ីនាង មានប្រសាសន៍ថាបន្ត៖ “នៅពេលទណ្ឌិតចូលមកថ្មី យើងដាក់ដាច់ដោយឡែកសិន គឺបន្ទប់ទី១ យើងដាក់គាត់២១ថ្ងៃ បន្ទាប់មកយើងយកគាត់ចូលបន្ទប់ទី២ យើកដាក់គាត់១៥ថ្ងៃទៀត បានយើងយកគាត់ទៅឃុំទៅតាមនីតិវិធី។ ​បើជនសង្ស័យ ឬទណ្ឌិតមកដល់ពន្ធនាគារខេត្តកណ្ដាល ហើយមិនទាន់បានយកសំណាក មន្ត្រីពន្ធនាគារ នឹងយកពួកគាត់ដាក់នៅបន្ទប់ដាច់ដោយឡែក ហើយគ្រូពេទ្យទៅយកសំណាក ហើយបើប៉ូលិសយកសំណាកហើយ ពេលមកដល់ យើងយកគាត់ធ្វើចត្តាឡីស័ក”។

ប្រធានពន្ធនាគារខេត្តកណ្ដាលខាងលើ បានបញ្ជាក់ថា មន្ត្រីពន្ធនាគារមានការយកចិត្តទុកដាក់ខ្ពស់ទាក់ទងនឹងការបង្ការជំងឺកូវីដ-១៩ ក្នុងពន្ធនាគារ ដ្បិតបើមានការផ្ទុះការឆ្លងរាលដាលក្នុងពន្ធនាគារ នោះមន្ត្រីពាក់ព័ន្ធទាំងអស់ច្បាស់ជាដុតដៃដុតជើងខំទប់ស្កាត់ និងដោះស្រាយគ្មានពេលសម្រាក។

លោក ចាត ស៊ីនាង មានប្រសាសន៍បន្តថា ទាក់ទងនឹងការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងពន្ធនាគារនេះ កន្លងទៅលោកអភិបាលខេត្តបានជួយជ្រោមជ្រែងច្រើន ព្រមទាំងប្រធានមន្ទីរពាក់ព័ន្ធបានសហការជួយ កាលផ្ទុះជំងឺកូវីដក្នុងពន្ធនាគារលើកទី១។

គួររំលឹកថា បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ-១៩ ចូលសហគមន៍ លើកទី៣ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ជំងឺកូវីដ-១៩ ដែលបានឆ្លងរាលដាលរហូតចូលទៅក្នុងពន្ធនាគារតាមបណ្ដាខេត្តមួយចំនួន ក្នុងនោះ ពន្ធនាគារខេត្តកណ្ដាល ក៏មានករណីផ្ទុះខ្លាំងផងដែរ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម