Connect with us

ព័ត៌មានជាតិ

ប្រមូលជនអនាថា និងជនញៀនថ្នាំទាំង១១សង្កាត់ បាន៣៥នាក់ រកឃើញវិជ្ជមានម្នាក់

បានផុស

នៅ

ដើម្បីបោសសម្អាត​នៅ​ក្រុម​ជនអនាថា​ ជាពិសេស​ជន​ហិតកាវ​ញៀន​ថ្នាំ​ នៅក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​នោះ ​លោក ​សុខ ​ពេញ​វុ​ធ​ អភិបាល​នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យសង្កាត់ទាំង១១ សហការគ្នាចុះប្រមូលក្រុមទាំងនោះ ដោយឃាត់ខ្លួនបានចំនួន៣៥ នាក់ ហៅ​គ្រូពេទ្យ​មក​តេស្ត​រក​ជំងឺ​កូ​វីដ​ឃើញ​ម្នាក់​វិជ្ជមាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការចាប់​ប្រមូល​ក្រុម​ជនអនាថា​ និង​ជន​ញៀន​ថ្នាំ​ទាំង​នោះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី១៣ ខែតុលា ​ឆ្នាំ២០២១ នៅក្នុង​មូលដ្ឋាន​សង្កាត់​ទាំង១១ ក្នុង​ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ​។​

​គួរបញ្ជាក់​ផងដែរ​ថា ​ក្រុម​ជនអនាថា​ និង​ជន​ញៀន​ថ្នាំ​ទាំង៣៥នាក់​ ដែល​ត្រូវបាន​កម្លាំង​អាជ្ញាធរ​សង្កាត់​១១​ក្នុង​ខណ្ឌដូនពេញ​ចាប់​ប្រមូល​នោះ​ គឺ​ត្រូវបាន​ក្រុមគ្រូពេទ្យ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩ ទាំងអស់គ្នា​ ដោយ​រកឃើញ​ស្ត្រី​ម្នាក់​ក្នុងចំណោម​គ្នា៣៥នាក់​នោះវិជ្ជមាន​ ហើយក៏​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​ផងដែរ​។ ​ចំណែក​អ្នក​ដែល​មិន​វិជ្ជមាន​ ក៏ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ដើម្បី​អប់រំ​កែ​ប្រែប​ន្ត​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម