ព័ត៌មានអន្ដរជាតិ
រូបភាពបង្ហាញពីសកម្មភាពពន្លត់អគ្គីភ័យសម្លាប់មនុស្ស៤៦នាក់នៅតៃវ៉ាន់
យ៉ាងហោចណាស់មនុស្ស៤៦នាក់បានស្លាប់ និងរបួសជាច្រើននាក់នៅក្នុងគ្រោះអគ្គីភ័យនៅអគារមួយកន្លែងភាគខាងត្បូងកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើយោងតាមអាជ្ញាធរបាននិយាយ។

អ្នកនាំពាក្យទីក្រុង Kaohsiung បានឲ្យដឹងថា អគ្គីភ័យបានឆាបឆេះអគារពាណិជ្ជកម្ម និងលំនៅដ្ឋានកម្ពស់១៣ជាន់មួយកន្លែងនៅវេលាម៉ោង២:៥៤នាទីព្រឹកម៉ោងនៅតៃវ៉ាន់នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលារនេះ នៅស្រុក Yancheng ទីក្រុង Kaohsiung កោះតៃវ៉ាន់។

តាមលោក Lee Ching-hsiu ប្រធាននាយករដ្ឋានអគ្គីភ័យទីក្រុងបានព្រមានថា អ្នកស្លាប់នៅមានច្រើនទៀត ហើយក៏មានមនុស្សមួយចំនួនទៀតនៅជាប់ខាងក្នុងអគារ។

ក្នុងការពន្លត់អគ្គីភ័យនេះ ប្រើរថយន្តទឹក និងរថយន្តសង្គ្រោះបន្ទាន់ចំនួន១៣៩គ្រឿង ហើយហោចណាស់មនុស្ស៦២នាក់ត្រូវបានជួយសង្គ្រោះ៕





ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


