ព័ត៌មានអន្ដរជាតិ
លោក ឡៃ ឈីងតេ ប្ដេជ្ញារកគ្រប់វិធីបង្កើនចំណាយយោធា ទោះត្រូវសភាវេតូ
លោក ឡៃ ឈីងតេ (Lai Ching-te) ប្រធានាធិបតីតៃវ៉ាន់ បានប្រកាសយ៉ាងម៉ឺងម៉ាត់នាថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ថា លោកនឹងមិនបោះបង់ចោលដាច់ខាត នូវផែនការបង្កើនកញ្ចប់ថវិកាការពារជាតិ បើទោះបីជាកាលពីខែមុន សភាជាតិដែលគ្រប់គ្រងដោយគណបក្សប្រឆាំង បានកាត់បន្ថយថវិកាបន្ថែមចំនួន ៤០ពាន់លានដុល្លារ ដោយអនុម័តឱ្យតែ ២ភាគ៣ ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

សភាតៃវ៉ាន់ បានយល់ព្រមតែលើការទិញអាវុធពីសហរដ្ឋអាមេរិក ប៉ុន្តែបានបោះឆ្នោតវេតូកញ្ចប់ថវិកាសម្រាប់ផលិតដ្រូន និងមីស៊ីលនៅក្នុងស្រុក ដែលជាយុទ្ធសាស្ត្រស្នូលរបស់លោក ឡៃ ឈីងតេ ក្នុងការកសាងកម្លាំងការពារខ្លួនពីការគំរាមកំហែងរបស់ចិន។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពមួយកន្លែង មេដឹកនាំតៃវ៉ាន់ បានសង្កត់ធ្ងន់ថា លោកនឹងស្វែងរកគ្រប់វិធីសាស្ត្រ មិនថាជាការបង្កើតច្បាប់ពិសេសដាច់ដោយឡែក ឬការស្នើសុំកញ្ចប់ថវិកាបន្ថែមប្រចាំឆ្នាំនោះទេ ដើម្បីធានាឱ្យបានថា គម្រោងផលិតឧបករណ៍យោធា និងហេដ្ឋារចនាសម្ព័ន្ធការពារជាតិ អាចដំណើរការទៅមុខដោយរលូន។ លោកមានគោលដៅរុញច្រានកញ្ចប់ថវិកាការពារជាតិឱ្យឡើងដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅត្រឹមឆ្នាំ២០៣០ ដែលស្របទៅនឹងការចង់បានរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលតែងតែជំរុញឱ្យបណ្តាសម្ព័ន្ធមិត្តបង្កើនការចំណាយលើវិស័យយោធាដោយខ្លួនឯង។
ក្រៅពីនេះ លោក ឡៃ ឈីងតេ ក៏បានចុះទៅពិនិត្យស្ថានីយរ៉ាដាសំខាន់ៗនៅលើភ្នំជុំវិញទីក្រុងតៃប៉ិ ដែលជាភ្នែកច្រមុះយ៉ាងសំខាន់ ក្នុងការតាមដានរាល់ចលនារបស់កងទ័ពចិន ២៤ម៉ោងលើ២៤ម៉ោង។ លោកបានកោតសរសើរដល់ទាហានទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការក្តោបក្តាប់ព័ត៌មានសម្ងាត់ភ្លាមៗ និងចំគោលដៅ។ ស្របពេលជាមួយគ្នានេះ តំណាងការទូតជាន់ខ្ពស់របស់អាមេរិកប្រចាំនៅតៃវ៉ាន់ ក៏បានផ្តល់អនុសាសន៍ថា តៃវ៉ាន់ចាំបាច់ត្រូវតែ «ចេះចាយលុយឱ្យឆ្លាតវៃ» លើប្រព័ន្ធការពារជាតិ និងត្រូវដកស្រង់បទពិសោធន៍ពីសង្រ្គាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ក្នុងការប្រើប្រាស់ដ្រូន ដើម្បីរក្សាជញ្ជីងកម្លាំងយោធាជាមួយចិនឱ្យបាន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


