អាជីព
ធ្វើការរាប់ឆ្នាំ តែមិនទៅមុខ មកពីមានចរិត ៥យ៉ាងនេះ
មនុស្សម្នាក់ ធ្វើការមិនរីកចម្រើន ឬបរាជ័យម្ដងហើយម្ដងទៀត ទៅនឹងរឿងដដែលៗ ទំនងមិនមែនមកពីចំណេះដឹង ឬសមត្ថភាពឡើយ ប៉ុន្តែអាចមកពីប្រកាន់ចរិតមិនល្អ ដូចខាងក្រោម៖
១. ឆាប់ជឿគេ
មិនថាក្នុងបរិបទការងារ ឬបរិបទសង្គមផ្សេងឡើយ ឆាប់ជឿគេពេក អាចធ្វើឱ្យមនុស្សម្នាក់បរាជ័យ ងើបមុខមិនរួចក៏ថាបាន។ ជឿគេ មិនមែនជារឿងអាក្រក់ទេ តែបើជឿដោយគ្មានការត្រិះរិះ ពិចារណា ច្បាស់លាស់នោះទេ វាបណ្ដាលឱ្យប៉ះពាល់ផលិតភាពការងារ ព្រោះភាពធ្វេសប្រហែស មិនបានបំពេញតួនាទីឱ្យបានហ្មត់ចត់។
៣. ឆាប់ភ័យខ្លាច
មនុស្សជំពូកនេះ ធ្វើអ្វីក៏ដោយ តែងតែមានការភ័យខ្លាចជាប់ជានិច្ច គ្មានភាពក្លាហាន ក្នុងការសម្រេចចិត្ត មិនហ៊ានប្រឈមទៅនឹងបញ្ហា ឬមិនហ៊ានទទួលខុសត្រូវជាមួយអ្នកដឹកនាំ។ ធ្វើអីក៏ដោយ ខ្លាចខុសណាស់ ខ្លាចរហូតមិនមានសកម្មភាពអ្វី ចេញជាផ្លែផ្កាទាល់តែសោះ លើកលែងតែមេបង្គាប់ ទើបហ៊ានធ្វើ។
៣. ធ្វើខ្លួនឯកោ
គេជាមនុស្សដែលរមែងធ្វើខ្លួនឱ្យឯកោមិនលោះពេល ពោលគឺស្ទើរតែគ្មានទំនាក់ទំនងជាមួយមិត្តរួមការងារតែម្ដង។ ចូលចិត្តធ្វើការតែឯង មិននិយាយជាមួយអ្នកណា ខកខានការជួបជុំផ្សេងៗ មិនមានការចូលរួមសកម្មភាពជាមួយមិត្តរួមក្រុម មិនថានៅក្នុងក្រុមហ៊ុន ឬនៅខាងក្រៅឡើយ។
៤. ពូកែនិយាយដើម
និយាយដើមអ្នកដទៃ កើតឡើងនៅគ្រប់កន្លែង តែវាមិនដែលទទួលបានការកោតសរសើរម្ដងណាឡើយ ព្រោះជាទង្វើគ្មានសុជីវធម៌ មិនគួរមានជាប់ខ្លួននោះទេ។ ទៀតសោត នៅកន្លែងការងារ ប្រសិនមានបុគ្គលិក ពូកែចេកចូច ស្ងោរតែត្រាវ នាំគ្នាឆី ប្រសិទ្ធភាពការងារនឹងថយចុះ ឯសម្ព័ន្ធរវាងគ្នានិងគ្នា ក៏អាចរកាំរកូសទៅតាមនោះ។
៥. គ្មានការផ្លាស់ប្តូរ
ជាប្រភេទមនុស្សមិនចេះផ្លាស់ប្ដូទៅតាមកាលៈទេសៈ និងមិនមានគំនិតច្នៃប្រឌិត ធ្វើតែការងារដដែលៗ បើមេមិនចាត់ចែង ក៏មិនចេះធ្វើខ្លួនឯងសោះ។ ទោះមានបទពិសោធន៍មករាប់ឆ្នាំហើយ តែតួនាទីមិនប្ដូរឱ្យប្រសើរជាងមុនឡើយ។ ជំពូកគេក៏ជាមនុស្សដែលតែងតែប្រកាន់ខ្ជាន់គំនិត អញនិយម មិនព្រមកែកុនលទ្ធផលការងាររបស់ខ្លួន ឬកំហុសឆ្គងផ្សេងៗ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ចរិតលក្ខណៈ ៧ យ៉ាង មេដឹកនាំឆ្នើម គួររៀនរហូតមិនចេះចប់សោះឡើយ
ចុចអាន៖ ចង់ក្លាយជាបុគ្គលិកផ្នែកលក់ជោគជ័យ ត្រូវស្គាល់ ៤ចំណុចនេះសិន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ