KPT+
ឆ្នាំកាន់តែទៅមុខ យើងមិនមែននៅក្មេងក្នុងរាងកាយមនុស្សធំឡើយ
កុមារគ្រប់គ្នាមានភាពរាក់ទាក់ មានស្នាមញឹមច្រើននិងមិនចេះគិត ព្រោះពួកគេមិនមានបទពិសោធន៍ជីវិតច្រើនទេ។ កាលពីមុនយើងក៏មិនខុសពីគេដែរ ពេលខ្លះពាក្យយើងនិយាយតែពាសដោយមិនបានឆ្លងកាត់ខួរក្បាលសិន។ យើងដូចគេ ទុកឲ្យអារម្មណ៍គ្រប់គ្រងយើង ធ្វើអ្វីក៏ដោយមិនគិតពីផលវិបាកទៅថ្ងៃខាងមុខ។
សូម្បីតែអត្តចរិតរឹងរូស ដឹងថាធ្វើទៅនោះខុស ប៉ុន្តែនៅតែរឹងទទឹងធ្វើ។ ដោយសារកាលនោះយើងនៅក្មេងពេក ហើយជីវិតយើងមានពណ៌បៃតងពេក យើងមិនទាន់ស្គាល់មេឃ ឬព្រះច័ន្ទនៅឡើយ ដែលប្រៀបដូចជាមេឃតូចដូចមាត់អណ្តូងនៅពីលើក្បាលយើង។ ប៉ុន្តែ ប៉ុន្មានឆ្នាំមកនេះ យើងកាន់តែធំឡើង ភាពចាស់ទុំបានជំពប់ដួលក្នុងជីវិតយើងរាប់សិបដង ដែលមានតែក្រោកឡើង ហើយបន្តទៅមុខទៀតតែប៉ុណ្ណោះ។
បច្ចុប្បន្ននេះយើងគ្រប់គ្នាមិនមែនជាមនុស្សដដែល រស់នៅក្នុងសម័យដដែល និងមានស្នាមឆ្កូតប្រែទៅជារបួសធ្ងន់ធ្ងរនិងទុក្ខព្រួយទៀតទេ។ យើងអាចកំណត់បន្តិចម្ដងៗថាយើងជានរណា ជំនួសឲ្យការគិតថាយើងជានរណា ឬរស់នៅដូចយើងមិនដឹងថាខ្លួនឯងគឺជាជានរណាឲ្យពិតប្រាកដ។ យើងដឹងបន្តិចម្តងៗថា ជីវិតមិនមែនគ្រាន់តែជាសខ្មៅដូចកាលនៅក្មេងនោះទេ យើងដឹងថាមានពណ៌ប្រផេះនៅកណ្តាល យើងដឹងថា មានពណ៌ផ្សេងទៀតក្រៅពីស និងខ្មៅ។ ដូចពាក្យស្លោកខ្មែរបានទូន្មានថា «ឈើបៀមទឹកឆាប់ពុក មនុស្សបៀមទុក្ខឆាប់ស្លាប់»។
ការដឹងថាខ្លួនឯងជាអ្នកណា មកពីណា ធ្វើឲ្យយើងមិនសូវជ្រុលនិយម។ ការយល់ដឹង ក៏ជួយយើងកាត់បន្ថយការឈឺចាប់ ឈប់យំ និងតស៊ូដូចជនរងគ្រោះទៀតដែរ។ ទន្ទឹមគ្នានោះដែរ យើងក៏អរគុណចំពោះបទពិសោធន៍ជាច្រើនដែលឆ្លងកាត់ក្នុងជីវិតរបស់យើងនាពេលកន្លងមក។ ប៉ុន្តែវាជាការពិតដែលថា ការរីកចម្រើនរបស់យើងពេលខ្លះ លឿនពេកសម្រាប់អ្នកនៅជុំវិញខ្លួនយើង។ មនុស្សជាច្រើនមិនដែលចាស់ទុំ នៅតែមិនចេះគិត ហើយនៅតែដូចជាកូនក្មេង ក្នុងខ្លួនរបស់មនុស្សពេញវ័យទៅវិញ។
ជួនកាលមនុស្សដែលមានចរិតក្មេងតែងនិយមការគិតដូចក្មេង នៅចងគំនុំ ចងកំហឹង មិនទាំងចេះគ្រប់គ្រងអារម្មណ៍ ហើយតាំងចិត្តឈ្នះចាញ់មិនព្រមក្លាយជាមនុស្សធំ។ រឿងខ្លះវាបានកន្លងទៅច្រើនឆ្នាំយើងក៏គួរបំភ្លេចវាចោល ហើយតាំងចិត្តមកខំអភិវឌ្ឈខ្លួន ទោះជាផែនដីនេះទូលាយដល់ថ្នាក់ដើរជួបមុខគ្នាក៏គួរញញឹមដាក់គ្នា ប្រសើរជាងពាក់មុខយក្ខដាក់គ្នាដែរ។
បើយើងធ្វើបាន នោះយើងនឹងក្លាយជាមនុស្សធំហើយ! ដោយសារយើងធំឡើងជារៀងរាល់ថ្ងៃ រាល់សប្តាហ៍ ជារៀងរាល់ខែ និងរាល់ឆ្នាំ មិនមែនដោយអាហារ និងទឹកដូចកូនក្មេងនោះទេ។ ប៉ុន្តែដោយការយល់ដឹង ជាមួយនឹងការអត់ឱនទោស ក្នុងនាមជាមនុស្សពេញវ័យ។
ពេលយើងកាន់តែអាយុច្រើន យើងក៏ស្គាល់ច្រើនជាងមនុស្សអាក្រក់នៅទីនោះច្រើន ប៉ុន្តែគ្រប់ការស្គាល់មិនមែនធ្វើឲ្យយើងអាក្រក់ដូចគេ ឬត្រូវគេធ្វើអាក្រក់តាមគេឡើយ។ យើងកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ ដោយសារតែយើងមានភាពចាស់ទុំជារៀងរាល់ថ្ងៃ។ យើងប្រសើរជាងខ្លួនយើងកាលពីម្សិលមិញ សប្តាហ៍មុន ខែមុន ឆ្នាំមុន ដោយសារយើងដើរទៅមុខ មិនមែនចេះតែដើរទៅម្ខាងនោះទេ។

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រសិនបើចង់ឲ្យជីវិតមានពន្លឺ និងសុភមង្គល អ្នកត្រូវតែធ្វើរឿងមួយចាប់ពីពេលនេះតទៅ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


