ជីវិតកម្សាន្ដ
តារាចម្រៀង ឱក សុគន្ធកញ្ញា ធ្វើឱ្យអ្នកគាំទ្រខ្មែរមានមោទកភាព នៅលើឆាកអន្តរជាតិ
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ការប្រគុំតន្ត្រី «Mekong-Korea Friendship Concert» បានប្រព្រឹត្តធ្វើឡើងតាមរយៈអនឡាញ ដែលវាជាកម្មវិធីបង្ហាញពីវប្បធម៌របស់ប្រទេសកូរ៉េ និងប្រទេសចំនួន៥ទៀតមានដូចជា កម្ពុជា, ថៃ, វៀតណាម, ឡាវ និងប្រទេសមីយ៉ាន់ម៉ា។

ក្នុងនោះ តារាចម្រៀងលំដាប់កំពូលប្រចាំប្រទេស អ្នកនាង ឱក សុគន្ធកញ្ញា ជាតារាស្រីខ្មែរតែម្នាក់គត់តំណាងឱ្យកម្ពុជា ដែលបានបង្ហាញវត្តមានក្នុងការប្រគំតន្ត្រី «Mekong-Korea Friendship Concert» កាលពីយប់ថ្ងៃសុក្រ ម្សិលមិញនេះ។

យប់មិញនេះ ឱក សុគន្ធកញ្ញា បានធ្វើធ្វើឲ្យមហាជន និងអ្នកគាំទ្រកម្ពុជា រំភើប និងពេញចិត្តយ៉ាងខ្លាំង ដែលអ្នកនាងបានលើកយកការសម្ដែងរបាំ “បួងសួងព្រាហ្មណ៍” ដែលជាទម្រង់ របាំព្រះរាជទ្រព្យ មកធ្វើការសម្ដែង អមជាមួយនឹងការបកស្រាយបទចម្រៀង «រស់ជាខ្លួនឯង»។

តាមរយៈការផ្សាយផ្ទាល់លើ YouTube របស់ 1thek វត្តមានរបស់តារាចម្រៀងតំណាងឱ្យប្រទេសកម្ពុជារូបនេះ ពិតជាធ្វើឱ្យទស្សនិកជនខ្មែរមានមោទកភាពជាទីបំផុត។ អ្នកនាង ឱក សុគន្ធកញ្ញា មិនត្រឹមលើកយកបទចម្រៀងដែលពោរពេញដោយអត្ថន័យលើកទឹកចិត្តមនុស្សគ្រប់គ្នាឲ្យរឹងមាំប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវវប្បធម៌ អរិយធម៌ខ្មែរ ដ៏អស្ចារ្យរបស់ខ្មែរ នៅលើឆាកអន្តរជាតិទៀតផង៕





អត្ថបទ៖ សន្យា
ចុចអាន៖ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា តំណាងឱ្យកម្ពុជា ត្រៀមទៅចូលរួមកម្មវិធីប្រគំតន្ត្រីដ៏ធំមួយ
ចុចអាន៖ ពានរង្វាន់កំពូលតួសម្ដែងឆ្នើមប្រចាំឆ្នាំ ២០២១ បានទៅលើតារាកូរ៉េ ៣ដួងនេះ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន