ជីវិតកម្សាន្ដ
បិណ្ឌ១! ឱក សុគន្ធកញ្ញា និងគ្រួសារ ដឹកដៃគ្នាទៅវត្ត បង្ហាញការប្រកាន់ខ្ជាប់នូវតម្លៃប្រពៃណីទំនៀមទម្លាប់ខ្មែរ
សាធារណជនទូទៅ សុទ្ធតែជ្រាបហើយថា ថ្ងៃចន្ទនេះ គឺជាថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ដែលត្រូវនឹងថ្ងៃ ១រោច ខែភទ្របទ ខណ:ពុទ្ធសាសនិកខ្មែរតែងតែគោរព និងប្រកាន់ភ្ជាប់តាមកន្លងប្រពៃណីជារៀងរាល់ឆ្នាំ។
តាមទំនៀមទម្លាប់ រាប់ចាប់ពីថ្ងៃកាន់បិណ្ឌរហូតដល់ភ្ជុំបិណ្ឌ ពុទ្ធសាសនិកខ្មែរតែងធ្វើចង្ហាន់យកទៅវត្ត ដើម្បីប្រគេនព្រះសង្ឃនៅតាមភូមិ/ស្រុករៀងៗខ្លួន។ តួយ៉ាង មិនខុសគ្នាពីប្រជាពលរដ្ឋខ្មែរនោះឡើយ នៅឱកាសថ្ងៃកាន់បិណ្ឌទី១ តារាចម្រៀងជួរមុខ ឱក សុគន្ធកញ្ញា ក៏បានទៅធ្វើបុណ្យនៅទីអារាមជាមួយនឹងគ្រួសារផងដែរ ខណៈមិនចោលនូវការបង្ហាញឈុតប្រពៃណីដ៏ផូរផង់របស់ខ្មែរ។

តាមរយៈសារពីគណនីហ្វេសប៊ុក អ្នកនាង ឱក សុគន្ធកញ្ញា បានរៀបរាប់ថា “រីករាយពិធីកាន់បិណ្ឌ និងជាតិខ្មែរចាប់ពីថ្ងៃទី០៨ខែ កញ្ញា តទៅនេះបិណ្ឌ១ ដល់ បិណ្ឌ១៥ ជាថ្ងៃបងប្អូនប្រជាជនខ្មែរ ប្រកាន់ខ្ជាប់នូវប្រពៃណីធ្វើបុណ្យដាក់ទានឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន សាច់ញាតិទាំងប្រាំពីរសណ្តាន”។
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបន្ថែមថា “សូមឱ្យគ្រប់ការធ្វើដំណើរទាំងអស់ប្រកបដោយសុខសុវត្ថិភាព និង ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន”។ ខណៈកាលពីថ្មីៗនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានរំលេចខ្លឹមសារដ៏មានអត្ថន័យដែរថា “រដូវកាលភ្ជុំ បិណ្ឌប្រពៃណីខ្មែរយើងបានចូលមកដល់ហើយបងប្អូនប្រជាជាតិយើងទាំងស្រីប្រុសត្រៀមខ្លួនសម្រាប់ពិធីបុណ្យតែកុំភ្លេច ព្រះរស់ នៅផ្ទះ”៕ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


