ជីវិតកម្សាន្ដ
ឱក សុគន្ធកញ្ញា មោទនភាពបានចូលរួមក្នុងកម្មវិធីប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិ លើកទី២
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក្នុងនាមទូតសុច្ឆន្ទៈនៃកាយរឹទិ្ធជាតិកម្ពុជា បានបង្ហាញអារម្មណ៍រំភើបនិងមោទនភាពជាខ្លាំង បន្ទាប់ពីមានឱកាសចូលរួមក្នុងកម្មវិធីប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិ លើកទី២ តាមរយ:ការច្រៀងនិងសម្តែងចែកជូនបងប្អូនទស្សនា។

អ្នកនាង ឱក សុគន្ធកញ្ញា បានរៀបរាប់ថា ក្នុងនាមខ្លួនជាទូតសុច្ឆន្ទៈនៃកាយរឹទិ្ធជាតិកម្ពុជា ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមនៅក្នុងកម្មវិធីការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី២ ក្រោមប្រធានបទ “ភ្លេងកាយរឹទ្ធិ ដើម្បីមហាបវរវិបុលភាព។
តារាចម្រៀងល្បីឈ្មោះរូបនេះបន្តថា “នេះលើកទីមួយ សម្រាប់នាងខ្ញុំជាមួយកម្មវិធីថ្នាក់ជាតិកាយរឹទ្ធិហើយក៏ទទួលបាននូវមហាកិត្តិយស និង ការស្រឡាញ់រាប់អានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា កាយរឹទ្ធរៀមច្បង កាយរឹទ្ធប្អូន ព្រមទាំងក្រុមការងារគ្រប់ជាន់ថ្នាក់ មកលើរូបនាងខ្ញុំ ដែលជាទូតសុឆន្ទៈកាយរឹទ្ធិជាតិកម្ពុជា”។
តារាចម្រៀងរូបនេះ បន្ថែមថា ទាំងនេះគឺជាសក្ខីភាពនៃក្តីស្រឡាញ់ប្រកបដោយគុណតម្លៃយ៉ាងជ្រាលជ្រៅ រួមទាំងស្នាមញញឹម កម្លាំងចិត្តដ៏មហិមា មិនថាក្រុមការងារនិងក្រុមភ្លេងកាយរឹទ្ធិមកពីគ្រប់រាជធានីខេត្ត និងជាពិសេសសំឡេងហ៊ោកញ្ជ្រៀវយ៉ាងកងរំពងរបស់អ្នកដែលមានវត្តមាននៅទីនោះ បានផ្តល់នូវអនុស្សាវរីយ៍ដ៏គួរឱ្យចងចាំ។ អ្នកនាង ឱក សុគន្ធកញ្ញា ថា ខ្លួនចងចាំដិតជាប់ក្នុងចិត្តមិនអាចបំភ្លេចបាននូវភាពអស្ចារ្យប្រកបដោយគុណតម្លៃដ៏មហាសាលមួយនេះ។
គួរជម្រាបដែរថា តារាចម្រៀង ឱក សុគន្ធកញ្ញា ទើបតែត្រូវបានក្រសួងអប់រំ ប្រកាសជាទូតសុច្ឆន្ទៈកាយរឹទ្ធិជាតិកម្ពុជា កាលពីថ្មីៗកន្លងទៅនេះ។ ក្នុងនាមជាទូតសុឆន្ទៈ អ្នកនាងបានបេ្តជ្ញាចិត្តបំពេញតួនាទីឱ្យបានល្អបំផុត ដើម្បីលើកកម្ពស់ការអប់រំយុវជននៅក្នុងប្រទេសកម្ពុជា និងបានចូលរួមក្នុងកម្មវិធីប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិ លើកទី២ កាលពីថ្ងៃទី៤ ខែមិថុនានេះផងដែរ។
ក្នុងកម្មវិធីប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិ លើកទី២ នេះ ម្ចាស់ជ័យលាភីលេខ ១ បានទៅលើក្រុមភ្លេងព្យុហយាត្រាកាយរឹទ្ធិ ខេត្តឧត្តរមានជ័យ; ជ័យលាភីលេខ ២ បានទៅលើខេត្តកោះកុង និងជ័យលាភីលេខ ៣ បានទៅលើក្រុមភ្លេងកាយរឹទ្ធិ ខេត្តកណ្តាល៕ ចាន់រ៉ា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


