ជីវិតកម្សាន្ដ
ខ្មែររស់នៅក្រៅប្រទេស ព្រមនិងសិល្បករខ្មែរល្បីឈ្មោះ ក៏រួបរួមគ្នាប្រើសំឡេងប្រឆាំងការឈ្លានពានសៀមដែរ
ក្នុងចលនាឆន្ទ:ប្រជាពលជនខ្មែរតែមួយ កំពូលតារាចម្រៀងល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា និងអ្នកសិល្បៈជើងចាស់ចម្រៀងអាយ៉ៃ និងជាអ្នកកំប្លែងជើងចាស់អ្នកស្រី នួន សារី ហៅយាយ យ៉យ បានចូលរួមជាមួយបងប្អូនពលរដ្ឋខ្មែររស់នៅក្រៅប្រទេសដើម្បីប្រើសំឡេងដ៏មានឥទ្ធិពលប្រកាសប្រាប់ទៅកាន់ពិភពលោក ពាក់ព័ន្ធជម្លោះឈ្លានពានរបស់ចោរសៀម មកលេីប្រទេសកម្ពុជា។

ជាក់ស្តែង នៅលើបណ្ដាញសង្គមនានារហូតមកដល់ពេលនេះ គឺមានការចែករំលែកនិងបង្ហោះសារថ្កោលទោសអំពើអាកក្រក់ឈ្លានពានរបស់សៀមមកលើប្រទេសកម្ពុជា។ ជាពិសេស គឺរឿងដែលពួកចោរសៀមខំបំភ្លៃនូវការពិតនិងលាបពណ៌មកលើកម្ពុជា ដើម្បីប្រាប់ទៅកាន់ពិភពលោកឱ្យបានដឹងកាន់តែច្បាស់នូវទង្វើដ៏ស្មោគគ្រោគរបស់ពួកចោរសៀម។
តួយ៉ាង បើក្រឡេកទៅមើលសកម្មភាពតវ៉ាផ្សេងៗពីសំណាក់បងប្អូនខ្មែរកំពុងរស់នៅក្រៅប្រទេស ដែលក្នុងនោះ ក៏មានការចូលរួមរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និងសិល្បករអាយ៉ៃជើងចាស់ដ៏ល្បីឈ្មោះគឺលោកយាយ យ៉យ ផងនោះ បាននិងកំពុងប្រើសំឡេងប្រឆាំងការឈ្លានពានរបស់ចោរសៀម។
សម្រាប់បងប្អូនកូនខ្មែរនៅក្រៅប្រទេសដែលបាននិងកំពុងប្រើសំឡេងប្រឆាំងកាឈ្លានពានរបស់ចោរសៀមនោះ រួមមាន ពលរដ្ឋខ្មែរដែលរស់នៅអូស្ដ្រាលី, ជប៉ុន, កូរ៉េ, នូវែលសេឡង់, អាមេរិក និងប្រទេសផ្សេងៗទៀតផងដែរ។ តាមរយៈការប្រឆាំងតវ៉ារបស់បងប្អូនខ្មែរដែលរស់នៅក្រៅប្រទេសនេះដែរ គឺជាការបង្ហាញសកម្មភាពប្រឆាំងតវ៉ានិងការឈ្លានពានរបស់ចោរសៀម ដើម្បីរកយុត្តិធម៌ សន្តិភាព និងភាពស្អាតស្អំរបស់កម្ពុជាដែលបាននឹងកំពុងរស់គ្រោះពីសំណាក់ចោរថៃ៕ ចាន់រ៉ា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


