ជីវិតកម្សាន្ដ
ពានរង្វាន់កំពូលតួសម្ដែងឆ្នើមប្រចាំឆ្នាំ ២០២១ បានទៅលើតារាកូរ៉េ ៣ដួងនេះ
កាលពីថ្ងៃទី ២១ ខែតុលា កន្លងទៅថ្មីៗនេះ កម្មវិធីផ្ដល់ពានរង្វាន់លំដាប់អន្តរជាតិ The Seoul Drama Awards 2021 បានប្រារព្ធធ្វើឡើង ដោយមានការចូលរួមពីសិល្បករល្បីៗជាច្រើនរូបជួបជុំគ្នាតាមអនឡាញ។

កម្មវិធីនេះ តែងតែប្រារព្ធឡើង រៀងរាល់មួយឆ្នាំម្ដង ដើម្បីអបអរខ្សែភាពយន្ដនៅជុំវិញពិភពលោក។ គួរឱ្យស្ដាយដែលឆ្នាំ ២០២១នេះ កម្មវិធីមិនអាចប្រារព្ធឱ្យមានការជួបជុំដោយផ្ទាល់នោះទេ ប៉ុន្ដែកម្មវិធីនៅតែប្រព្រឹត្តទៅតាមរយៈការ Live លើប្រព័ន្ធអ៊ីននធរណិត និងបានផ្ដល់ពានរង្វាន់ជូនសិល្បករឆ្នើមដូចសព្វមួយដង។
ក្នុងនោះ កូរ៉េខាងត្បូង មានតារាប្រុសស្រី ៣ រូប បានឈ្នះពានរង្វាន់ជាតារាឆ្នើម ប្រចាំឆ្នាំពីកម្មវិធី The Seoul Drama Awards 2021៖
១.ពានរង្វាន់តារាសម្ដែងប្រុសលេចធ្លោ- Outstanding Korean Actor

ពានរង្វាន់នេះ បានទៅលើតារាសម្ដែង Song Joongki ដែលលោកជាតួឯកក្នុងខ្សែភាពយន្ត Vincenzo។

២. ពានរង្វាន់តារាសម្ដែងស្រីលេចធ្លោ- Outstanding Korean Actress

ពានរង្វាន់ Outstanding Korean Actress បានទៅលើតារាសម្ដែង Suzy Bae ដែលនាងជាតួឯកនៅក្នុងខ្សែភាពយន្ត Start-Up។

៣. ពានរង្វាន់តារាសម្ដែងប្រុសឆ្នើម-Best Actor

ពានរង្វាន់ Best Actor ឆ្នាំនេះ បានទៅលើតួឯកប្រុសក្នុងខ្សែភាពយន្ត Missing Child លោក Park Hyuk Kwon។
![Video] Highlight Video Released for the Upcoming Korean Drama 'Drama Festa - Missing Child' @ HanCinema](https://photos.hancinema.net/photos/fullsizephoto1313229.jpg)
ដោយឡែក ប្រទេសកូរ៉េខាងត្បូងក៏មានអ្នកសិល្បៈមួយរូបទៀត បានឈ្នះពានរង្វាន់ឆ្នើមផងដែរ គឺលោក Jo Yong Won ដែលជាអ្នកដឹកនាំរឿង Missing Child។ អ្នកដឹកនាំរូបនេះ បានឈ្នះពាន Best Director (អ្នកដឹកនាំរឿងឆ្នើម)៕
ប្រែសម្រួល៖ សន្យា
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


