KPT+
បញ្ហាកម្ពស់ធ្វើឲ្យអ្នកខ្លះពិបាកចិត្ត សាកគិតវិជ្ជមានតាមវិធីនេះ នឹងជួយផ្លូវចិត្តបាន
តាមពិតទៅមានមនុស្សជាច្រើនមិនពេញចិត្ដជាមួយកម្ពស់របស់ខ្លួនទេ។ មានអ្នកខ្លះគិតថា ខ្លួនខ្ពស់ពេក ចំណែកឯអ្នកខ្លះទៀតស្អប់ខ្លួនឯង ដោយសារកម្ពស់ទាបពេក។ កម្ពស់របស់យើងគ្រប់គ្នាអាចខុសគ្នាទៅតាមហ្សែន ហើយក្រៅពីនេះរបៀបនៃការរស់នៅ និងកត្តាបរិស្ថានក៏ចូលរួមចំណែកក្នុងការលូតកម្ពស់របស់យើងដូចគ្នា។

ក្នុងករណីជាច្រើន យើងមិនអាចកែប្រែកម្ពស់របស់ឯងបានទេ។ មិនថាយើងពេញចិត្ដ ឬអត់នោះទេ គឺត្រូវតែទទួលយកការពិត និងរស់នៅជាមួយកម្ពស់បែបនេះជារៀងរហូត ប៉ុន្តែមានពេលខ្លះយើងចាំបាច់ត្រូវចេះដោះស្រាយជាមួយបញ្ហាកម្ពស់របស់យើង។ ខាងក្រោមនេះគឺជាតិចនិកងាយៗមួយចំនួនដែលអាចជួយយើងបានខ្លះ។
១- ទទួលស្គាល់ថាកម្ពស់របស់យើងមិនមែនជាបញ្ហានោះទេ
កម្ពស់របស់យើងមិនមែនបញ្ហានោះគឺមនុស្សដែលធ្វើបាបយើង និងមើលងាយយើងដោយសារតែរឿងកម្ពស់របស់យើងជាបញ្ហា។ ចុះបើមិនមានអ្នកណាមកធ្វើបាប ឬសើចចម្អកជាមួយកម្ពស់របស់យើងទេនោះ តើយើងនៅតែស្អប់កម្ពស់ខ្លួនឯងទៀតទេ? ចម្លើយនោះគឺប្រហែលជាមិនអាចនោះទេ។
ការគិត ការវាយតម្លៃលើខ្លួនឯង គឺផ្ដោតសំខាន់លើការកាត់ក្ដីពីសង្គមដែលយើងកំពុងតែរស់នៅ។ មានថ្ងៃណាមួយយើងនឹងទទួលស្គាល់ថាយើងនឹងមិនអាចពេញចិត្ដជាមួយមនុស្សជុំវិញខ្លួនបានជារៀងរហូត។ ប្រសិនបើយើងមិនខ្ពស់ ឬទាបពេកទេនោះ អ្នកដែលចូលចិត្ដមើលងាយ និងវាយតម្លៃគេនៅតែរកវិធីអ្វីផ្សេងដើម្បីបង្អាប់យើងទាល់តែបាន។
វាជារឿងដែលមិនអាចទៅរួចទេ ដែលយើងចាំបាច់ត្រូវរស់នៅដើម្បីបំពេញចំណង់របស់អ្នកផ្សេង។ មនុស្សដែលចូលចិត្ដយើងពិតប្រាកដ នឹងនៅតែចូលចិត្តយើងដែលជាខ្លួនយើង។ យើងគួរទៅនិយាយជាមួយអ្នកចូលចិត្ដធ្វើបាបគេនោះ បង្ហាញឲ្យគេឃើញថាយើងពេញចិត្ដជាមួយរូបរាងរបស់យើងដោយបញ្ចេញកាយវិការដោយមានភាពជឿជាក់។ ត្រូវរៀនឈរឲ្យខ្ពស់ និងងើបក្បាលឡើង ត្រូវនិយាយដោយប្រើភ្នែកសម្លឹងមើលភ្នែក។ មនុស្សជុំវិញខ្លួនយើងអាចសើចចម្អកឲ្យអ្នក តែលើរឿងដែលយើងមានភាពអៀនខ្មាស់ចំពោះខ្លួនឯងប៉ុណ្ណោះ។ បើយើងនៅតែមិនអាចដោះស្រាយបញ្ហាបាន យើងមិនត្រូវខ្លាចនិងប្រាប់ប៉ាម៉ាក់ គ្រូបង្រៀន ឬគ្រូបង្វឹករបស់យើងទេ។ ក្នុងករណីចាំបាច់យើងអាចស្វែករកជំនួយពីប្រព័ន្ធច្បាប់បានដូចគ្នា។
២- ត្រូវពេញចិត្ដជាមួយកម្ពស់របស់ខ្លួន
ប្រសិនបើយើងចាំបាច់ចង់បានកម្ពស់បន្ថែម យើងអាចទៅពិភាក្សាជាមួយគ្រូពេទ្យបាន។ ក្នុងករណីយើងស្ថិតក្នុងរ័យកំពុងលូតលាស់ យើងអាចគ្រាន់តែញ៉ាំអាហារត្រឹមត្រូវ និងហាត់ប្រាណជាប្រចាំគឺអាចជួយបង្កើនកម្ពស់បានខ្លះដែរ។ ប្រសិនបើយើងមានកម្ពស់ខ្ពស់ស្រាប់ហើយ យើងមិនចាំបាច់ត្រូវខ្វល់ខ្វាយជាមួយរឿងកម្ពស់នេះទេ។ ប៉ុន្តែមិនថាយើងទាប ឬខ្ពស់នោះទេ យើងនៅតែមានវិធីដើម្បីធ្វើឲ្យអារម្មណ៍ពេញចិត្ដជាមួយខ្លួនឯងបាន។
យើងអាចសាកល្បងចូលមើលក្នុងទស្សនាវដ្ដីទាក់ទងជាមួយការតុបតែងខ្លួន ដើម្បីរកមើលខោរអាវស័កិ្ដសមជាមួយនឹងដងខ្លួនរបស់យើង។ បើអាចយើងគួរចូលរួមក្នុងក្លឹបកីឡា ដែលស័ក្ដិសមជាមួយនឹងកម្ពស់របស់យើង។ មនុស្សតូចៗពូកែក្នុងការហាត់ប្រាណ និងការរាំ ចំណែកឯមនុស្សខ្ពស់វិញគឺពូកែលេងបាល់បោះ និងបាល់ទះ។ ដូចនេះយើងអាចរកមើលកីឡាណាមួយដែលស័ក្ដិសមជាមួយយើង និងគិតថាវាធ្វើឲ្យើងសប្បាយចិត្ដ និងមានសុខភាពល្អ។
បើតាមពិតទៅ គឺត្រូវការពេលវេលាក្នុងរយៈពេលយូរមួយ ដើម្បីរៀនទទួលស្គាល់ និងទទួលយកអ្វីដែលជារបស់យើង។ ត្រូវចាំថាកម្ពស់របស់យើងមិនអាចកំណត់ឆាកជីវិតរបស់យើងបានទេ។ កុំដាក់សម្ពាធដល់ខ្លួនឯងខ្លាំងពេក។ មនុស្សចិត្ដអាក្រក់នឹងចាំរកមើលចំណុចខ្សោយរបស់យើងរហូត ហើយវិធីតែមួយដើម្បីវាយតបជាមួយអ្នកទាំងនោះគឺ ត្រូវមានភាពជឿជាក់លើខ្លួនឯង និងដើរចេញពីបញ្ហាអវិជ្ជមានជុំវិញខ្លួន៕
ចុចអាន៖សញ្ញាព្រមាន ៥ ប្រភេទលើបណ្ដាញសង្គម បញ្ជាក់អត្ថន័យថា បុគ្គលនោះកំពុងចង់ធ្វើអត្តឃាត
ចុចអាន៖ក្រោយបាត់បង់សមាជិកឬមនុស្សជាទីស្រលាញ់ដោយសារកូវីដ នេះជារឿងគួរធ្វើ សម្រាប់ព្យាបាលអារម្មណ៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


