KPT+
សញ្ញាព្រមាន ៥ ប្រភេទលើបណ្ដាញសង្គម បញ្ជាក់អត្ថន័យថា បុគ្គលនោះកំពុងចង់ធ្វើអត្តឃាត
អ្នកមានវិបត្តិផ្ទាល់ខ្លួនតែងគិតអ្វីមិនចេញ ហើយគ្មានមនុស្សទំនាក់ទីពឹងពីអ្នកជុំវិញ រហូតគិតស្មុគស្មាញឈានទៅដល់ការបង្ហោះសារ ជាសញ្ញាលាដើម្បីធ្វើអត្តឃាត។ ហានិភ័យនៃការធ្វើអត្តឃាតនៅលើបណ្ដាញសង្គម តែងកើតលើមនុស្សគ្រប់វ័យ បើប្រហែសមិនចាប់អារម្មណ៍ អ្នកខូចចិត្តគឺសាច់ញាតិនេះឯង។
សូមសង្កេតមើលសញ្ញាព្រមានចំនួន ៥ អំពីការធ្វើអត្តឃាតនៅក្នុងបណ្ដាញសង្គម ដើម្បីការពារក្រុមមនុស្សទាំងនោះ ឬអាចជួយទាន់ពេលវេលា៖
១ ការបង្ហោះសារដូចជាអរគុណគ្រប់គ្នា និងសូមអភ័យទោស ឬខ្ញុំសុំលាហើយ ។
២ ជារឿយៗបង្ហោះសារនិយាយអំពីការស្លាប់ ឬមិនចង់រស់នៅទៀតទេ ។ ជួនបង្ហាញរូបភាពមិនប្រក្រតីជាដើម។
៣ បង្ហោះសារដោយនិយាយថា ខ្ញុំមានអារម្មណ៍ថាខ្លួនមានកំហុស ហើយតែងបរាជ័យគ្រប់រឿង ឬមានអារម្មណ៍អស់សង្ឃឹមក្នុងជីវិតជាដើម។
៤ បង្ហោះសារនិយាយអំពីការឈឺចាប់ណាមួយ បានកើតឡើងលើជីវិតពួកគេ។ របៀបសរសេរគឺលាក់ៗ ហើយខ្លីៗ។
៥ បង្ហោះសារដោយនិយាយថា ខ្លួនគឺជាបន្ទុកដល់អ្នកដទៃឬអ្នកផ្ទះ។
សញ្ញាខាងលើនេះ គឺជាការបង្ហោះសុំជំនួយពីអ្នកស្គាល់គ្នាឬនរណាម្នាក់ដែលគេអាចទុកចិត្តបាន។ ប្រសិនបើអ្នកត្រូវជាសាច់ញាតិ ឬក្រុមមិត្តរបស់ពួកគេ នៅពេលឃើញសញ្ញាព្រមានធ្វើអត្តឃាតបែបនេះកើតឡើង អ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើគឺ៖
-បង្ហាញឆន្ទៈក្នុងការជួយ ឬផ្ដល់ដំបូន្មានដោយស្មោះ។
-ទទួលស្គាល់ថាអ្វីដែលពួកគេបានប្រកាស ពិតជាបញ្ហារបស់គាត់ពិតមែន។
-លើកទឹកចិត្តបង្កើតក្តីសង្ឃឹម ដែលបញ្ហាអាចត្រូវបានដោះស្រាយនិងឆ្លងកាត់។
-វាយសារផ្ដល់ប្រឹក្សាភ្លាមៗ ឬផ្តល់ភាពធូរស្រាលដល់ចិត្តគិតអំពីដំណោះស្រាយមួយនេះ។
-បញ្ចុះបញ្ចូលឲ្យពួកគេចេញក្រៅ និងធ្វើសកម្មភាពកុំនៅម្នាក់ឯង។
-នាំគេចេញពីក្រុមមនុស្សបង្កើតតែរឿងឈឺក្បាល ក្រុមអវិជ្ជមាន មិនថាស្នេហា ការងារ ឬអ្វីឡើយ! បើទាំងនោះជាបញ្ហា ចូរឲ្យគេដកខ្លួនជាមួយមនុស្សប្រភេទបង្ករឿង នាំតែភាពក្ដៅក្រហាយឲ្យគេ។
-ប្រសិនបើពួកគេមិនមែនជាសមាជិកគ្រួសារ សូមប្រាប់សាច់ញាតិរបស់ពួកគេឲ្យយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធ។
-បើអាចមានលេខផ្នែកផ្លូវចិត្តឬចិត្តសាស្រ្ត ដើម្បីងាយស្រួលប្រីក្សាជាមួយ និងបានប្រាប់ពីបញ្ហានេះដល់ក្រុមគ្រូពេទ្យ។
វីធីចុងក្រោយគឺនិយាយទល់មុខជាមួយពួកគេ ហើយស្ដាប់តែម៉្យាងពីបញ្ហាដែលពួកគេមាន មិនបាច់និយាយអ្វីទាំងអស់។ គ្រាន់តែថាយើងស្តាប់គ្នាទៅវិញទៅមកដោយយល់ គ្មានការវិនិច្ឆ័យ គ្មានទោសពៃរ៍ គ្មានកំហុស ដាក់បន្ទុក នោះគេនឹងបានធូរស្បើយខ្លះៗ។
ការស្តាប់តែម្ខាង គឺជាថាមពលផ្លូវចិត្តដ៏ល្អបំផុត។ ព្រោះមនុស្សមានវិបត្តិតែងចង់ឲ្យគេឯងយល់ចិត្ត ស្ដាប់គេនិយាយ និងជាមនុស្សដែលល្អចំពោះគេគ្រប់បញ្ហា។
ចំពោះមនុស្សមានវិបត្តិ មុនចង់សម្លាប់ខ្លួនសុំគិតបន្តិចថា ទម្រាំអ្នករស់បានមកសព្វថ្ងៃ ឪពុកម្ដាយឬគ្រួសារអ្នកខំប្រឹងប៉ុណ្ណាដើម្បីយើង។ ចងចាំថា អ្នកដទៃគ្រាន់តែសាច់ឆ្ងាយ បើត្រឹមជាសង្សារ ប្ដី ប្រពន្ធ មិនស្មើនឹងគ្រួសារយើងដែលរស់នៅជាមួយគ្នា ស្គាល់ចិត្តគ្នា និងឲ្យតម្លៃជាងអ្នកក្រៅដែរ។
បងប្អូន គ្រួសារ បើទោះជាមានបញ្ហាអីក៏មិនចោលគ្នាដែរ! មានបញ្ហាត្រូវនិយាយគ្នាទល់មុខ ដោះស្រាយជាមួយគ្នា។ កុំទុកតែឯង ហើយធ្វើរឿងមិនគប្បីនាំឲ្យគ្រួសារស្ដាយក្រោយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បើមានរោគសញ្ញាទាំងនេះ កំពុងមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរហើយ
ចុចអាន៖ការងារក៏ស្ដ្រេស ដេកក៏អត់លក់ សំពាធឈាមខ្ពស់ទៀត ប្រយ័ត្នឆាប់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)