ជីវិតកម្សាន្ដ
ការពិតតារាអន្តរជាតិ ៨ រូបនេះ មានកម្ពស់មិនត្រូវតាមស្តង់ដារទេ
គ្រប់គ្នាតែងរំពឹងឲ្យបុគ្គលល្បីៗមានរូបសម្បត្តិស្អាត ឬសង្ហា និងកម្ពស់ខ្ពស់ស្រឡះតាមស្តង់ដារ ។ ដោយឡែកតារាអន្តរជាតិ ៨ នាក់នេះ មិនខ្ពស់ដូចការរំពឹងទុករបស់មហាជនឡើយ ៖
១. Bruno Mars
តារាចម្រៀងអាមេរិកាំង Bruno ដែលពូកែច្រៀងបានវែង ស្រែកបានខ្ពស់ លោកមានកម្ពស់ត្រឹមតែ ១.៦៥ ម៉ែត្រប៉ុណ្ណោះ ។

២. Scarlett Johannson
តារាសម្ដែងអាមេរិកាំង Scarlett Johannson ដែលភាគច្រើនស្គាល់នាងថាជា Natasha ក្នុងរឿង Black Widow មានកម្ពស់ ១.៦០ ម៉ែត្រមែន ប៉ុន្តែពូកែសម្ដែងរឿងបែបវាយប្រហារឥតខ្ចោះ ។

៣. Lady Gaga
កំពូលតារាចម្រៀងមិនចេះសាបសូន្យ Lady Gaga ល្បីខាងបទចម្រៀងពីរោះ និងការស្លៀកពាក់ប្លែកៗគួរឲ្យចាប់អារម្មណ៍ មិនជឿសោះថានាងមានកម្ពស់ ១.៥៤ ម៉ែត្រ ។

៤. Jada Pinkett Smith
ភរិយាលោក Will Smith អ្នកស្រី Jada មានកម្ពស់ ១.៥២ ម៉ែត្រ ខណៈស្វាមីមានកម្ពស់ដល់ទៅ ១.៨៧ ម៉ែត្រ ។

៥. Kourtney Kardashian
ក្នុងចំណោមសមាជិកគ្រួសារ Kardashian ទាំងអស់ Kourtney គឺជា សមាជិកតឿជាងគេបង្អស់ នាងមានកម្ពស់ ១.៥៥ ម៉ែត្រ ។ បន្ទាប់មកគឺ Kim Kardashian ដែលមានកម្ពស់ ១.៥៧ ម៉ែត្រប៉ុណ្ណោះ ។

៦. Jack Black
តារាកំប្លែងរូបនេះពូកែសម្ដែង និងរៀបចំខ្លួនបានស្អាតសង្ហាមែន ប៉ុន្តែគាត់មានកម្ពស់ ១.៦៨ ម៉ែត្រ គឺទាបជាងតារាប្រុសផ្សេងៗគួរសម ។

៧. Daniel Radcliffe
គ្មាននរណានឹកស្មានដល់ថាតារាប្រុសសង្ហា Daniel Radcliffe តួអង្គ Harry Potter មានកម្ពស់ ១.៦៥ ម៉ែត្រឡើយ ថ្មីៗនេះលោកទើបនឹងមានកូនដំបូងទៀតផង ។

៨. Emilia Clarke

តារាសម្ដែងអង់គ្លេស Emilia Clarke មានកម្ពស់ ១.៥៧ ម៉ែត្រ យ៉ាងណាការតែងខ្លួនរបស់នាងមិនសូវឃើញទាបនោះទេ បើមិនឈរក្បែរតារាខ្ពស់ៗ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តារាស្រីលំដាប់ពិភពលោក ៦ រូប មិនព្រមសម្រកទម្ងន់ ទោះរងពាក្យរិះគន់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


