ព័ត៌មានជាតិ
បន្លំខ្លួនជាសន្តិសុខ លួចរថយន្តពីបាត់ដំបង ទៅជាប់អន្ទាក់សមត្ថកិច្ចនៅខេត្តតាកែវ
បុរសម្នាក់ ត្រូវសមត្ថកិច្ចចាប់បាន បន្ទាប់ពីបន្លំខ្លួនជាសន្តិសុខលួចរថយន្ត នៅខេត្តបាត់ដំបង បើកទៅដល់ខេត្តតាកែវ ត្រូវជាប់អន្ទាក់សមត្ថកិច្ច។
កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១ និង៤០ នាទីថ្ងៃត្រង់ មានករណីលួចយករថយន្តមួយគ្រឿងបានកើតឡើងនៅខាងមុខមន្ទីរពេទ្យឯកជន កែសុីនួន ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

មុនពេលកើតហេតុ ម្ចាស់រថយន្តម៉ាក លុចសុីស ដែលម្ចាស់មានឈ្មោះ អុង ប៊ុនធាង ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិផ្សារព្រំ សង្កាត់ស្ទឹងកាច់ ក្រុងសាលាក្រៅ ខេត្តប៉ៃលិន បានបើកដឹកឪពុកយកមកព្យាបាលនៅមន្ទីរពេទ្យខាងលើ ដោយនៅពេលមកដល់មានបុរសម្នាក់បានដើរតួជាសន្តិសុខ ហើយកាច់សោរថយន្តបើកទៅរកកន្លែងចតដោយឱ្យម្ចាស់នាំឪពុកចូលទៅក្នុងមន្ទីរពេទ្យ លុះចេញមកវិញក៏បាត់រថយន្តតែម្តង។

ទីបំផុត នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២១ និង២៥នាទី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ បានសហការជាមួយកម្លាំងជំនាញស្នងការនគរបាលខេត្តតាកែវ និងស្នងការបាត់ដំបងចុះបង្ក្រាបករណីរំលោភលើទំនុកចិត្ត ដែលបានប្រប្រព្រឹត្តនៅខេត្តបាត់ដំបងកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ បានបើកគេចខ្លួនពីបាត់ដំបងមកដល់នៅចំណុចផ្ទះសំណាក់ភ្នំដិនតារា ស្ថិតនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ និងឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ឡាត់ ឡូ ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅស្រុកសង្កែ ខេត្តបាត់ដំបង។

បច្ចុប្បន្នកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាននាំជនសង្ស័យទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕


អត្ថបទៈ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


