ព័ត៌មានជាតិ
ស្នងការខេត្តតាកែវ បញ្ជាក់អំពីករណីជនមិនស្គាល់អត្តសញ្ញាណដែលមានបំណងចាប់ក្មេងស្រីម្នាក់
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចេញសេចក្តីប្រកាសព័ត៌មានអំពីករណី មានជនមិនស្គាល់អត្តសញ្ញាណចាប់ក្មេងស្រីឈ្មោះ ខែម សុខចិត្ត ភេទស្រី អាយុ១១ឆ្នាំ នៅចំណុចចំការស្វាយខាងកើតផ្ទះជនរងគ្រោះប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិអំរ៉ែ ឃុំព្រេកអំពក ស្រុកគិរីវង់ ខេត្តតាកែវ។

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម បានបញ្ជាឲ្យកម្លាំងផែនការងារនគរនបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអំពក បានធ្វើកំណត់ហេតុសាកសួរក្មេងស្រី ឈ្មោះ ខែម សុខចិត្ត ដែលជាជនរងគ្រោះ ។

ក្មេងស្រីរងគ្រោះបានរៀបរាប់ថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១១ និង៥០នាទី នាងបានដើរទៅអង្គុយក្រោមដើមសារីខាងមុខផ្ទះ បន្ទាប់មកនាងក៏បានដើរទៅរើសអុសចម្ងាយហាសិបម៉ែត្រពីខាងកើតផ្ទះ។ បន្ទាប់មកនាងបានរើសស្វាយចំនួន២ផ្លែ ពេលនោះក៏ស្រាប់តែមានមនុស្សប្រុសពាក់អាវពណ៌ខ្មៅដៃខ្លី ស្លៀកខោជើងវែងដើរមកសំដៅនាង និងយកដៃកៀកខ្ទប់មាត់នាងមិនឲ្យនាងស្រែក ហើយបាននិយាយថា ឲ្យពូសុំលូកក្រលៀនបន្តិចមក តែនាងក៏បានរើបំរ៉ាស់រួច និងបានស្រែកឲ្យគេជួយ ពេលនោះជនសង្ស័យភ័យក៏បានរត់សំដៅទៅទិសខាងកើតបាត់តែម្តង។

សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះ មិនមែនជាការចាប់កូនក្មេងទេ តែជាករណីប៉ុនប៉ងរំលោភសេពសន្ថវ:។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីកសាងសំណុំរឿងតាមនីតិវីធី៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


