ព័ត៌មានជាតិ
បង្ក្រាបបានទីតាំងផលិត លុយដុល្លារក្លែងក្លាយ រាប់លានដុល្លារនៅប្រទេសថៃ
ប្រាក់ដុល្លារក្លែងក្លាយប្រមាណជិត៤លានដុល្លារ រួមជាមួយម៉ាស៊ីនផលិតចំនួន៣គ្រឿងត្រូវបានកម្លាំងសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃថៃ ចុះបង្ក្រាប ខណៈដែលក្រុមជនសង្ស័យទាំងនេះ កំពុងធ្វើការឡាយបង្ហោះលក់តាមរយៈអនឡាញ ។

កិច្ចប្រតិបត្តិការនៃការចរចារទិញលុយដុល្លារតាមរយៈអនឡាញរហូតឈានដល់ការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងផ្ទះជួលមួយកន្លែង ក្នុងខេត្តណាខនប៉ាធុំ ដោយនៅទីនោះ មានម៉ាស៊ីនសម្រាប់ព្រីន និងផលិតប្រាក់ដុល្លារក្លែងក្លាយចំនួន៣គ្រឿង រួមជាមួយនឹងលុយដុល្លារជាច្រើនដុំនិងដុល្លារដែលកំពុងហាលសម្ងួត ជាប្រភេទក្រដាសប្រាក់១០០ដុល្លារទាំងអស់ ។

តាមការសាកសួរ ពួកគេមានគ្នាចំនួន៤នាក់ សុទ្ធសឹងជានារីទាំងអស់ ដោយជនសង្ស័យបានសារភាពថា ការផលិតដំបូងនេះ បានចំនួន ៥០.០០០ សន្លឹក ដោយបានបញ្ចេញធ្វើចរាចរទៅលើទីផ្សារអស់ចំនួន ១១.០០០ សន្លឹកហើយ ជាក់ស្តែងនៅកន្លែងបង្ក្រាបមានចំនួនតែ ៣៩.០០០ សន្លឹកតែប៉ុណ្ណោះ ដូច្នេះមានន័យថា លុយដុល្លារក្លែងក្លាយបានធ្វើចរាចរអស់ចំនួន ១.១០០.០០០ ដុល្លារហើយ ។

ជុំវិញបញ្ហានេះ សមត្ថកិច្ចថៃបានបញ្ជាក់ថា ក្រដាសប្រាក់ប្រភេទ១០០ ដុល្លារនេះ កម្លាំងជំនាញបានយកអោយខាងធនាគារពិនិត្យ គឺមានលក្ខណៈដូចទៅនិងក្រដាសប្រាក់ពិត ៩៥% ដែលយើងមើលនឹងភ្នែកអាចមានការភ័ន្តច្រឡំ ដោយសមត្ថកិច្ចសន្និដ្ឋានថា ប្រាកដជាមានអ្នកជំនាញនៅពីក្រោយខ្នង ក្នុងការផលិតប្រាក់ដុល្លារក្លែងក្លាយនេះ ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


