ជីវិតកម្សាន្ដ
នាយ ចឺម សារភាពត្រង់ៗមុនស្គាល់អ្នកមេម៉ាយរូបស្រស់កូន១ ធ្លាប់បរាជ័យស្នេហាជាមួយសង្សារ៣នាក់ហើយ
ថ្មីៗនេះការចាប់អារម្មណ៍ក្រោយពេលតារាចម្រៀង នាយ ចឺម បានទម្លាយមុខមាត់ និងទំនាក់ ទំនងស្នេហាជាមួយនារីរូបស្រស់ម្នាក់ ដែលគេដឹងថា ជាមេម៉ាយកូនមួយ។ ប៉ុន្តែគេមិនទាន់ដឹងទេថា ស្នេហាពួកគេចាប់ផ្តើមតាំងពីពេលណាឡើយ។

ជាមួយគ្នានេះ ក៏មានការលើកឡើង និងសំនួរចង់ដឹងដែរថា តើមកទល់ពេលនេះ នាយ ចឺម ឆ្លងកាត់ស្នេហាប៉ុន្មានលើកហើយ មុនស្គាល់ប៉ះចំគូស្នេហ៍អ្នកមេម៉ាយកូន១រូបនេះ?។ ឆ្លើយតបនឹងសំនួរនេះនាយ ចឺម បានប្រាប់កម្ពុជាថ្មីថា ខ្លួនពិតជាជួបស្នេហ៍ទី៤ជាមួយអ្នកមេម៉ាយរូបស្រស់កូនមែន។

នាយ ចឺម បានប្រាប់ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា មុនពេលដែលជួបនារីគូស្នេហ៍ក្រោយនេះ ខ្ញុំធ្លាប់ឆ្លងកាត់ស្នេហាបរាជ័យ៣ដងរួចមកហើយ។ ប៉ុន្តែការបែកគ្នាជាមួយអ្នកមុនៗនេះ គឺយើងមិនបានមានបញ្ហាអ្វីនឹងគ្នាទេពោលមកពីការអស់ចិត្តរៀងៗខ្លួន។

តារាចម្រៀង ចឺម បានបញ្ជាក់ដែរថាសម្រាប់គូស្នេហ៍ក្រោយនេះ គឺស្គាល់គ្នាត្រឹមតែរយៈពេលជាង២ខែប៉ុណ្ណោះ ក៏ចាប់ផ្តើមកើតជាទំនាក់ទំនងស្នេហាតែម្តង។ នាយថាបច្ចុប្បន្នពួកគេកំពុងស្វែងយល់ចិត្តគ្នាបណ្តើរៗទម្រាំឆ្លងដល់អនាគត។ អ្នកមេម៉ាយកូនមួយ ដែលកំពុងមានទំនាក់ទំនងស្នេហាជាមួយនាយ ចឺម ត្រូវបានគេស្គាល់មានឈ្មោះ សេង សុខឃីម ត្រូវជាសង្សារទី០៤របស់នាយ ចឺម សព្វថ្ងៃ៕



អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


