ចរាចរណ៍
រថយន្តពីរគ្រឿងព្រលះគ្នា ប៉ះម៉ូតូមួយគ្រឿងទៀតធ្លាក់ទឹក តែមិនមានអ្នកគ្រោះថ្នាក់ដល់ជីវិត
គ្រោះថ្នាក់ចរាចរមួយកើតឡើង ដែលបង្កដោយរថយន្តពីរគ្រឿងបើកបរ ក្នុងទិសដៅផ្ទុយគ្នា ក្នុងស្ថានភាពល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន សំណាងល្អមិនមានអ្នកគ្រោះថ្នាក់ដល់ជីវិត។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង១៦និង១០នាទីល្ងាចកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើផ្លូវខេត្តលេខ២២ ចន្លោះគីឡូម៉ែត្រ ៦-៧ ស្ថិតក្នុងភូមិត្រពាំងគូរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកតូយូតាហាយឡែនឌឺពណ៌ទឹកប្រាក់ ប៉ះជាមួយរថយន្តម៉ាកព្រូស និងមានម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត ដែលបានរងគ្រោះផងដែរ បណ្ដាលឲ្យមានការខូចខាតនិងរងរបួសធ្ងន់។ សាក្សីនៅក្បែរកន្លែងកើតហេតុបញ្ជាក់ថា មុនពេលកើតហេតុមានរថយន្តតូយូតាហាយឡែនឌឺ បើកបរពីលិចទៅកើត ដោយខ្វះការប្រុងប្រយ័ត្ននិងមានល្បឿនលឿនផងនោះ បានទៅប៉ះជាមួយរថយន្តម៉ាកព្រូសកៀរទៅប៉ះម៉ូតូមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ទើបបណ្ដាលឲ្យមានគ្រោះយ៉ាងធ្ងន់ធ្ងរបែបនេះ។

ប៉ូលីសប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរបានឲ្យដឹងថា អ្នកបើករថយន្តព្រូសឈ្មោះ បុត សុធារិទ្ធ ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មុខរបរបុគ្គលិកក្រុមហ៊ុន (គ្មានរបួស) បើកបរពីទិសខាងកើតទៅលិច។ ចំណែកអ្នកបើកបររថយន្តហាយឡែនឌឺឈ្មោះ ហែម យ៉ាន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង គ្មានរបួស ទិសដៅពីលិចទៅកើត។ ដោយឡែកអ្នកបើកបរម៉ូតូឈ្មោះ ផាន ចន្ថា ភេទប្រុស អាយុ២៧ឆ្នាំ និងអ្នករួមដំណើរជាប្រពន្ធ ឈ្មោះ ហ៊ី សុបិន អាយុ២៩ឆ្នាំ រស់នៅភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ រងរបួសធ្ងន់។

ក្រោយកើតហេតុលោកមេប៉ុស្តិ៍នគរបាលឃុំលាយបូរ បានដឹកនាំកម្លាំងជួយសង្គ្រោះជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យ និងជួយវាយកញ្ចក់រថយន្តដែលធ្លាក់ក្នុងប្រឡាយយកមនុស្សចេញពីក្នុងរថយន្តបានទាន់ពេលវេលា មិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់