ព័ត៌មានជាតិ
អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ អបអរក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង ត្រៀមបើកទទួលទេសចរណ៍វ៉ាក់សាំង
អគ្គកុងស៊ុលស្ថានទូតវៀតណាម ប្រចាំខេត្តព្រះសីហនុលោក វ៉ូ ង៉ុកលី បានសម្ដែងការអបអរសាទរ ដែលក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ត្រូវបានជ្រើសរើសសាកល្បង ទទួលទេសចរណ៍វ៉ាក់សាំង នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ។
លោក វ៉ូ ង៉ុកលី បានថ្លែងបែបនេះ ក្នុងឱកាសចូលជួបសំណេះសំណាល ជាមួយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២១ និងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២១។
អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ បានធ្វើការកត់សំគាល់ថា ព្រះរាជាណាចក្រកម្ពុជា បានទទួលសមិទ្ធផល និងភាពជោគជ័យថ្មីៗ ជាច្រើន ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការទប់ស្កាត់ជំងឺកូវីដ-១៩ បានទាន់ពេលវេលាផងដែរ។
ជាមួយគ្នានេះ លោកអគ្គកុងស៊ុលវៀតណាម បានប្ដេជ្ញាថា នឹងបន្តកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ឲ្យកាន់តែពង្រឹងពង្រីកឥតឈប់ឈរ ទោះបីមានជំងឺកូវីដ-១៩រាតត្បាត មិនទាន់បញ្ចប់យ៉ាងណាក៏ដោយ។ លោកក៏បានជូនពរលោកអភិបាលខេត្តមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទទួលបានជោគ ជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ឲ្យទទួលបានជោគជ័យ៕
អត្ថបទ៖ ណារី


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


