ព័ត៌មានជាតិ
អគារទីស្តីការក្រសួងមហាផ្ទៃថ្មី នឹងរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី១១ វិច្ឆិកាខាងមុខ
មានប្រសាសន៍ ក្នុងពិធីសម្ពោធអាគារទីស្ដីការថ្មី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ដែលគ្រោងចំណាយថវិកាប្រមាណ ៦០លានដុល្លារអាមេរិកនោះ នឹងត្រូវរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងដែរថា នៅឆ្នាំ ២០២១នេះ មានទីស្តីការក្រសួងចំនួន ៣ ដែលត្រូវធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ដែលរួមមាន៖ ទី១.ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានសម្ពោធកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១។ តាមរយៈ ការសម្ភោធក្រសួងសាធារណៈការថ្មីនេះ បានផ្ដល់ឱកាសឲ្យរៀបចំទីស្ដីការក្រសួងសាធារណៈការចាស់ ប្រគល់ទៅក្រសួងរ៉ែ និងថាមពល ហើយយកទីស្ដីការចាស់របស់ក្រសួងរ៉ែ និងថាមពល ប្រគល់ទៅឲ្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ។
ទី២.សម្ភោធដាក់ឲ្យប្រើប្រាស់ ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ៨ ខែវិច្ឆិកានេះ។ សម្តេចតេជោ បានបញ្ជាក់ថា ទីស្ដីការក្រសួងរៀបចំដែនដីចាស់ ប្រគល់ទៅឲ្យក្រសួងអភិវឌ្ឍន៍ជនបទ ហើយទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទចាស់ ប្រគល់ទៅឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ។ ទី៣.នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ នឹងត្រូវបើកសម្ពោធដាក់ ឲ្យប្រើប្រាស់ក្រសួងការពារជាតិថ្មី។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងដែរថា បើតាមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ខាងមុខនេះ នឹងធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ អាគារទីស្តីការក្រសួងមហាផ្ទៃថ្មី ដែលនឹងត្រូវចំណាយថវិកាប្រមាណ ៦០លានដុល្លារអាមេរិក។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា មកដល់ពេលនេះ គឺជាពេលវេលាមួយ ដែលត្រូវមានកន្លែងធ្វើការងារ ឲ្យបានសមរម្យហើយ។ មានប្រសាសន៍ ទាក់ទងការកសាងអគារក្រសួងថ្មីនេះ សម្ដេចតេជោ នៅតែគាំទ្រគំនិតរបស់សម្តេចគឺ «យកសេះដូរសេះ» ដោយសារតែគ្មានជម្រើស ហើយសម្ដេចនៅតែផ្ដល់ឱកាសឲ្យក្រសួងនានា បានប្ដូរទីស្តីការក្រសួងឲ្យធំទូលាយដែរ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


