ព័ត៌មានជាតិ
ប្រជាពលរដ្ឋស្រុកទ្រាំង ខេត្តតាកែវ ទទួលផលស្រូវបានច្រើន ដោយសារមានទឹកគ្រប់គ្រាន់
ពិតជាគួរឱ្យស្ងើចសរសើ និងចូលរួមសាទរជាមួយបងប្អូនប្រជាកសិករ ក្នុងស្រុកទ្រាំង ខេត្តតាកែវ ដែលពួកគាត់ទទួលបានផលស្រូវដ៏ច្រើនដែលមិននឹកស្មានដល់។
តាមការរៀបរាប់ពីលោកតា ហម កប ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រាំងដៃ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវបានឱ្យដឹងថា ឆ្នាំនេះស្រូវគ្រប់ស្រែល្អខ្លាំងណាស់ដោយសារតែឆ្នាំនេះមានទឹកគ្រប់គ្រាន់ ហើយមិនលំបាកដល់កសិករដើរកបូមទឹកដាក់ស្រែនោះឡើយ។ ហើយប្រជាកសិករនាំគ្នាសប្បាយចិត្តព្រោះមានប្រឡាយបង្ហូរទឹកចេញពីប្រឡាយធំបានចែកចាយដោយពុំបារម្ភខ្លាចខ្វះខាតទឹកធ្វើស្រូវនោះឡើយ។

លោកតា ហម កប បានបញ្ជាក់ថា បើប្រជាកសិករយើងបានផលស្រូវច្រើនដូចឆ្នាំនេះគឺពិតជាលែងខ្វះខាតស្បៀងអាហារហើយលក់ចេញទៅឱ្យឈ្មួញមានតម្លៃសមរម្យ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំធ្លក ស្រុកទ្រាំង ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកទ្រាំងទាំងមូលបានសម្ដែងការអរគុណដល់លោក ឈួន ផានី អភិបាលស្រុកទ្រាំង ពិសេសក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកទ្រាំងដែលបានខិតខំស្តារប្រឡាយបង្ហូរទឹកដើម្បីឱ្យមានទឹកពេញប្រៀបប្រឡាយដែលធ្វើឱ្យប្រជាកសិករមានទឹកបានធ្វើស្រែល្អបែបនេះ។

ដូច្នេះហើយទើបធ្វើឱ្យប្រជាពលរដ្ឋលោកមានការគាំទ្រដល់អាជ្ញាធរមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ ដែលជានិច្ចកាលខិតខំបម្រើប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ និងមិនប្រកាន់និន្នាការនយោយទៀតផង ឱ្យតែប្រជាពលរដ្ឋរស់នៅក្នុងស្រុកទ្រាំងទាំងអស់៕


អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


