ព័ត៌មានអន្ដរជាតិ
ខែក្រោយ ប្រទេសក្បែរខាង កម្ពុជា នឹងផលិតថ្នាំគ្រាប់កូវីដ Molnupiravir សម្រាប់អ្នកជំងឺ ១ ពាន់នាក់
បើតាមសេចក្តីរាយការណ៍របស់កាសែត Vientiane Times បានឲ្យដឹងថា ក្រសួងសុខាភិបាលឡាវបានផ្តល់ភ្លើងខៀវផលិតថ្នាំ Molnupiravir សម្រាប់ព្យាបាលជំងឺកូវីដ ១៩ នៅប្រទេសឡាវ ហើយរោងចក្រឱសថលេខ ៣ ជាសហគ្រាសរដ្ឋនឹងផលិតថ្នាំនេះ ។

នាយករងគ្រប់គ្រងរោងចក្រ លោកវេជ្ជបណ្ឌិត Phoukhong Chommala បានប្រាប់កាសែត Vientiane Times ថា រោងចក្រនឹងចាប់ផ្តើមផលិតថ្នាំគ្រាប់នៅខែធ្នូ ហើយនឹងផលិតបានគ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺកូវីដប្រមាណ ១,០០០ នាក់ តាមការណែនាំពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Bounfeng Phommalaysith ។

នៅប្រទេសឡាវ ការសាកល្បងថ្នាំគ្រាប់នេះនឹងគ្រប់គ្រងព្យាបាលលើមនុស្សដែលមានអាយុពី ១៨ ទៅ ៦៥ ឆ្នាំដែលមានរោគសញ្ញាស្រាល ឬមធ្យមនៃជំងឺកូវីដ ១៩ ។
ទន្ទឹមនោះ សារព័ត៌មាន Vientiane Times រាយការណ៍ថា ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការព្យាបាល អ្នកជំងឺមិនត្រូវបង្ហាញសញ្ញានៃជំងឺរលាកសួត ឬកង្វះអុកស៊ីសែននោះទេ ហើយត្រូវផ្តល់ថ្នាំគ្រាប់ក្នុងរយៈពេល ៥ ថ្ងៃ ។

ស្របពេលជាមួយគ្នានេះ ការផលិតថ្នាំគ្រាប់ Molnupiravir នៅក្នុងប្រទេសឡាវ និងកម្មវិធីសាកល្បងព្យាបានឹងស្ថិតក្រោមការត្រួតពិនិត្យរបស់អង្គការសុខភាពពិភពលោក (WHO) ។
គួរបញ្ជាក់ថា ក្រុមហ៊ុនឱសថអាមេរិក Merck បានប្រកាសកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណក្នុងខែតុលា ដែលនឹងអនុញ្ញាតឲ្យប្រទេសកំពុងអភិវឌ្ឍន៍អាចប្រើប្រាស់ថ្នាំគ្រាប់ប្រឆាំងមេរោគរបស់ខ្លួនសម្រាប់ការព្យាបាលកូវីដ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


