KPT+
មូលហេតុ ៨ នេះហើយ ដែលធ្វើឲ្យរឿងភាគកូរ៉េល្បីល្បាញខ្លាំង ដល់លោកខាងលិច
តើអ្នកមិនឆ្ងល់ទេថា ទោះបីជាមានភាសា និងមានវប្បធម៌ផ្សេងគ្នាយ៉ាងណាក៏ដោយ ក៏រឿងភាគកូរ៉េខាងត្បូង បានទាក់ទាញទស្សនិកជនលើពិភពលោក ជាពិសេសលោកខាងលិច?
ថ្ងៃនេះ កម្ពុជាថ្មី នឹងស្រាយអាថ៌កំបាំងនៃភាពល្បីល្បាញរបស់រឿងកូរ៉េ ថាហេតុអ្វីក៏វាល្បីខ្លាំងនៅប៉ែកអឺរ៉ុប និងប្រទេសផ្សេងទៀត។
១ ងាយស្រួលទស្សនាជាងរឿងភាគផ្សេង
មូលហេតុចំបងមួយ ដែលធ្វើឲ្យរឿងភាគកូរ៉េ មានការជក់ចិត្តខ្លាំង នោះគឺដោយសារតែវាស្ថិតក្នុងទម្រង់ដែលទាក់ទាញខ្លាំង តាំងពីចេញ Triller ។ ជាពិសេសរឿងកូរ៉េមិនដូចរឿងប៉ែកខាងលិចឡើយ វាមិនសាំញាំច្រើន ហើយសាច់រឿងតែងបញ្ចប់យ៉ាងល្អ ក្នុងរយៈពេលកំណត់នេះផងដែរ។
២ តួសម្ដែងម្នាក់ៗស្អាតសង្ហា
សម្រស់តារាសម្ដែងម្នាក់ៗ គឺជាផ្នែកដ៏ពេញនិយមមួយផ្សេងទៀត នៃវប្បធម៌កូរ៉េខាងត្បូង។ ដូច្នេះ មិនចម្លែកទេ ដែលតួនីមួយៗក្នុងរឿងទាំងអស់ មើលទៅដូចជាមនុស្សល្អឥតខ្ចោះ។
បើយើងក្រឡេកមើលតារាស្រីល្បីៗ មានស្បែកស្អាត គ្មានរន្ធញើសសូម្បីតែអ្នកក្រ។ ចំនុចទាំងនេះបានធ្វើឲ្យ មនុស្សវ័យជំទង់ជាច្រើន ចូលចិត្តតារាកូរ៉េទាំងនោះ ដោយតែភាពស្អាតនិងសង្ហាគ្មានកន្លែងទាស់។
៣ សំលៀកបំពាក់ទាន់សម័យ
បើក្រឡេកទៅមើលសាច់រឿងកូរ៉េណាមួយ អ្នកនឹងឃើញនារីៗស្លៀកពាក់ រ៉ូប ឬឈុតប្លែកៗ អមជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្អាត។ តួក្នុងរឿងទាំងនេះ មានការតុបតែងខ្លួនខ្លាំងបំផុតមិនធ្លាប់មាន ដែលនិយាយបានថា ពួកគេត្រូវតែល្អឥតខ្ចោះបំផុត។ តិកនិចទាំងនេះ បានធ្វើឲ្យទស្សនិកជន និយមតាមដានរឿងកូរ៉េ តែងផ្លាស់ប្ដូរសំលៀកបំពាក់ ឲ្យទាន់សម័យដូចតួកូរ៉េដែរ។
៤ វប្បធម៌មានភាពល្អប្លែកខ្លាំង
នេះជាចំណុចសំខាន់ជាងគេ ដែលកូរ៉េតែងរំលេចវប្បធម៌របស់ខ្លួនក្នុងសាច់រឿង មិនដែលអាក់ខាន។ រឿងកូរ៉េផ្ដល់នូវទស្សនៈប្លែកពីគេលើវប្បធម៌ ទាំងសាច់រឿង សំលៀកបំពាក់ អាកប្បកិរិយា អាហារ និងភាពស្មុគស្មាញដែលបានបង្ហាញនៅក្នុងសាច់រឿង។ ទាំងនេះបានធ្វើឲ្យអ្នកអានឆ្ងល់ថា តើរឿងភាគកូរ៉េមានភាពជិតស្និទ្ធ នឹងជីវិតពិតរបស់កូរ៉េប៉ុណ្ណា។
៥ បង្ហាញពីអភិនីហារដូចពិតៗ
ជាក់ស្ដែងដូចរឿង Goblin បានបង្ហាញពីទេវកថា ប្រពៃណី ទំនៀមទម្លាប់ ដែលកើតមានក្នុងសាច់រឿង រហូតធ្វើឲ្យទស្សនិកជនតាមដានពីភាគមួយទៅភាគមួយទៀត មិនចេះជិនណាយ។
៦ មនោសញ្ចេតនាស្នេហាស៊ីអារម្មណ៍ខ្លាំង
ស្ទើរតែមិនមានអំពើហិង្សា ការទះកំផ្លៀង ការស្បថ ឬការរួមភេទនេះទេ។ សូម្បីរឿងមនោសញ្ចេតនា ក៏តួឯកប្រើត្រឹមថើបគ្នាប៉ុណ្ណោះ។ រឿងកូរ៉េនីមួយ បើផ្ដោតលើស្នេហា គឺមិនឡូកឡំនឹងផ្នែកផ្សេងនាំសាបសាច់រឿងនោះទេ។ បើនិយាយពីនយោបាយ គេផ្ដោតលើស្នេហាតិចតួចប៉ុណ្ណោះ ! បើនិយាយពីជំនួញ ស្ទើរមិនមានស្នេហាមកឡូកឡើយ។
៧ ទស្សនីយភាពល្អប្លែកក្នុងប្រទេស
ជាទូទៅ រឿងកូរ៉េតែងផ្ដោតលើផ្នែកនីមួយៗយ៉ាងល្អិតល្អន់បំផុត ដូចជាក្រុងសេអ៊ូល កោះជេជូ និងកន្លែងទេសចរណ៍ជាច្រើនផ្សេងទៀត។ ហេតុដូច្នោះហើយ ដែលធ្វើឲ្យរឿងកូរ៉េពីមួយភាគទៅមួយភាគ ក្លាយជារឿងល្បី និងធ្វើឲ្យទស្សនិកជនដូចបានទៅទីនោះពិតៗដែរ។ ក្រោយមើលរឿងកូរ៉េចប់ តើទស្សនិកជនម្នាក់ណាដែលមិនប៉ងទៅលេងនៅទីនោះទៅ?
៨ ឆ្លុះបញ្ចាំងពីតថភាពពិតៗក្នុងសង្គមបច្ចុប្បន្ន
ជាទូទៅរឿងភាគកូរ៉េមួយចំនួន តែងបង្កប់អត្ថន័យអប់រំ និងបង្ហាញពីសង្គមជាក់ស្ដែង ដែលកើតមានសព្វថ្ងៃនេះ។ តួយ៉ាងដូចជារឿង Squid Game បានបង្ហាញពីគម្លាតអ្នកមាននិងអ្នកក្រ អ្នកវក់នឹងហ្គេម រហូតជាប់បំណុលក៏មាន។
ដែលទាំងនេះហើយ ធ្វើឲ្យអ្នកទស្សនាមិនចេះជិនណាយទៅណា !បើទោះបីជាត្រូវរង់ចាំភាគបន្ត មួយសប្ដាហ៍ឬយូរជាងនេះក៏ដោយ ។
សូមរំលឹកថា វិស័យភាពយន្តរបស់កូរ៉េខាងត្បូង នៅតែបន្តជះឥទ្ធិពលយ៉ាងខ្លាំងទៅលើពិភពលោក។ ទោះបីជាឆ្លងកាត់ការរីករាលដាលនៃជំងឺកូវីដ ក៏ការរីកសាយភាយនូវវប្បធម៌របស់ប្រទេសមួយនេះ នៅតែបន្តទៅមុខរហូតឥតឈប់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖” How You Like That” របស់ក្រុម BLACKPINK ខណៈនេះ មានអ្នកចូលមើល លើសពី ១ពាន់លានដង ក្នុង YouTube
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង