KPT+
បុរសមានគុណសម្បត្តិ ៧ យ៉ាងនេះ ស្រីៗចាប់អារម្មណ៍ជាងរូបរាងសង្ហាពីខាងក្រៅ
បុរសសង្ហាទាក់ទាញចិត្តស្រីៗ មិនមែនជាមនុស្សប្រុសឡូឆាយ មានសម្ភារៈនិយមលើសគេ ឬជាកូនអភិជនមកពីណាឡើយ។ តែគេនោះ ជាប្រុសម្នាក់ពេញដោយទ្រូងប្រាំហត្ថ មានការគិតត្រឹមត្រូវ និងមានភាពជាខ្លួនឯង ដែលគ្មានអ្នកដូចគេឡើយ។
ខាងក្រោមនេះ ជាលក្ខណៈ ៧ យ៉ាង ដែលអ្នកស្រាវជ្រាវបានសន្និដ្ឋានថា ជាទីចំណាប់អារម្មណ៍របស់ស្រីៗ៖
១ រូបរាងល្អស្អាតឬសង្ហាមួយបែប

អ្នកវិទ្យាសាស្ត្របានរកឃើញថា រូបរាងល្អអាចផ្ដល់ឲ្យអ្នកនូវការចាប់ផ្តើមដ៏ល្អ ប៉ុន្តែវាមិនសំខាន់ដូចអ្នកគិតនោះទេ។ ការសិក្សាបានបង្ហាញថា ស្ត្រីជ្រើសរើសបុរសដែលមានរូបរាងល្អជាង សម្រាប់ការទាក់ទងគ្នារយៈពេលខ្លី ប៉ុន្តែមិនមែនជាទំនាក់ទំនងរយៈពេលវែងទេ។ ព្រោះរូបរាងគ្រាន់តែល្អមួយឆាវ ចិត្តឯណោះទើបស្ថិតនៅយូរអង្វែង។
២ មិនអាត្មានិយម
ការសិក្សាបានរកឃើញថា ស្ត្រីឲ្យតម្លៃលើភាពមិនអាត្មានិយម ជាងរូបរាងល្អលើសប្រុសផ្សេង។ ពេលខ្លះការមិនគិតពីខ្លួនឯងជ្រុលពេក ត្រូវបានគេមើលឃើញថា ជាសញ្ញាមួយស្ដីពីភាពឆ្លាតវៃខាងផ្លូវចិត្ត។
៣ មានភាពចាស់ទុំលើហិរញ្ញវត្ថុ
ស្ត្រីអាចនឹងចូលចិត្តបុរសវ័យចំណាស់ ឬមើលទៅ ចាស់ទុំ ព្រោះពួកគេមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ កាន់តែច្រើនដោយផ្ដល់ឲ្យស្ត្រីនូវទំនុកចិត្ត កាន់តែច្រើនក្នុងជម្រើសដៃគូ។ ដូច្នេះហើយ ប្រសិនបើបុរសណាមានលក្ខណៈសម្បត្តិដូចដែលបានរៀបរ៉ាប់ នោះគេមើលអស្ចារ្យ ទាក់ទាញ និងមានថាមពលខ្លាំង។
៤ អារម្មណ៍នៃការលេងសើចខ្លះ

ការលេងសើច គឺសំខាន់សម្រាប់មនុស្សស្រី ដែលគេជឿថា ជាសញ្ញានៃភាពឆ្លាតវៃ។ ការលេងសើចក៏ជាសញ្ញានៃភាពជឿជាក់ផងដែរ។ ដូច្នេះបើបុរសពូកែលេងសើច នារីៗក៏ពេញចិត្ត ព្រោះស្ត្រីរូបណាមិនលង់លើបុរសមានភាពទាក់ទាញ ពីធម្មជាតិបែបនេះ។
៥ និយមចិញ្ចឹមសត្វឆ្កែ
ការសិក្សាតូចៗបានរកឃើញថា បុរសដែលមានឆ្កែជាសត្វចិញ្ចឹម មានទំនាក់ទំនងឬភាពទាក់ទាញទៅ កាន់ស្ត្រីជាងអ្វីទាំងអស់។ នេះជាការពិត មិនអាចប្រកែកបានឡើយ ព្រោះសត្វចិញ្ចឹមអាចជាស្ពាននាំឲ្យមានទំនាក់ទំនងស្រីប្រុស។
៦ បុរសមិនវិនិច្ឆ័យលឿនជ្រុលនិងមានការគិតខ្ពស់
ក្នុងការពិសោធន៍ណាត់ជួបមួយ ស្ត្រីបាននិយាយថា ៖ “ពួកគេកាន់តែទាក់ទាញ ចំពោះបុរសដែលមានសតិសម្បជញ្ញៈការគិតល្អ និងមិនចូលចិត្តវិនិច្ឆ័យលើនាងលឿនពេក”។
ទំនាក់ទំនងមួយល្អប្រសើរ គឺមិនគិតអតីតកាល ឬវិនិច្ឆ័យគ្នាឡើយ តែបុរសនឹងគិតតែរឿងបច្ចុប្បន្នកាលប៉ុណ្ណោះ! នោះហើយជាគុណសម្បត្តិដែលបុរសគួរមាន ហើយជាអ្វីដែលនារីៗពេញចិត្តគេ។
៧ ជាបុរសពិតក្លាហាន ហ៊ានចេញមុខជួយនាង

មិនមែនបុរសក្លាហានពេក ឬមិនហ៊ានពេកនោះទេ។ បុរសពិតក្លាហានជួយនាង មានន័យថា គេរ៉ាបរ៉ងសុខទុក្ខនាងដែលហៅ ថា គេធ្វើលើសនាង ឬមិនឲ្យនាងមានបញ្ហា។ ប៉ុន្តែមិនមែនមានន័យថា បុរសនោះត្រូវកាន់ជើងនាងជ្រុល ទាំងដែលនាងខុសទេ។ ភាពជាបុរសដែលទាក់ទាញចិត្តស្រីៗ ភាគច្រើនគឺជាបុរសស្មើភាព ឃើញបញ្ហាក៏ប្រញាប់ដោះស្រាយ មិនសាំញ៉ាំដូចស្រី គេក្លាហានគ្រប់គ្រាន់ ហ៊ានសម្រេចចិត្តមិននឿយណាយយូរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជឿឬអត់ ស្នេហ៍ពិត នឹងនាំយើងទៅផ្លូវរីកចម្រើន នាពេលអនាគត
ចុចអាន៖តិចនិចអ្វី ដែលធ្វើឲ្យបុរសម្នាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍នារី មិនព្រមទៅណា?

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ