Connect with us

សន្តិសុខសង្គម

Update៖ សមត្ថកិច្ចរកឃើញកាំភ្លើងដែលជនសង្ស័យបាញ់ជាង២០គ្រាប់រួចរត់គេចខ្លួន​

បានផុស

នៅ

សមត្ថកិច្ចបាន​តាម​ប្រមាញ់ និង​ស្រាវជ្រាវរុករក​មុខសញ្ញា​ដែល​បាន​បាញ់​អស់​ជាង​២០​គ្រាប់ រួច​រត់គេចខ្លួន បង្ក​ការភ្ញាក់ផ្អើល​ពេញ​ស្រុក​សំឡូតពេលនេះបាន​ប្រទះឃើញ​កាំភ្លើង​ហើយ ដែល​ជន​បង្ក​បាន​ផ្លុ​ង​ចោល​ក្នុង​គុម្ពោធ​ព្រៃ​។​

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល៨យប់ មានការ​បាញ់បោះ​សេរី​ចំនួន២១ គ្រាប់ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ ដែល​ការបាញ់​នេះ​បង្កដោយ​ជនសង្ស័យ​ឈ្មោះ សុខ គង់ ភេទ​ប្រុស អាយុ៥៤ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្ងួត ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះ​គេ​សង្ស័យថា អាច​មានការ​ទាស់សម្តី​ជាមួយ​កូនប្រសារ​ផង និង​មកពី​ជនសង្ស័យ​ផឹក​ស៊ី​ស្រវឹង​ផង ក៏​ទាញ​កាំភ្លើង​ដែល​លាក់ទុក​ខុសច្បាប់​មក​បាញ់​ឡើងលើ​តែម្តង ដែល​សមត្ថកិច្ច​បានរ​ក​ឃើញ​សំបង​កា​ទុ​ស្ស AK-47 សរុប​ចំនួន២១គ្រាប់ រួច​ជនសង្ស័យ​ក៏បាន​រត់គេចខ្លួន​ចូល​ព្រៃ​បាត់​ទាំងយប់​តែម្តង​។​

ក្រោយពី​កម្លាំង​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​រុករក​អស់​មួយរយ​:​ខ្លី​រួចមក នៅ​ល្ងាច​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២១ កម្លាំង​ង​ជំនាញ​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ស្រុក និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​សាញ បាន​រកឃើញ​កាំភ្លើង​AK-47 (​ស្វ័យ​បត់​) ១​ដើម ពុំមាន​បង់​ដែល​ជនសង្ស័យ​បោះចោល​នៅ​ចំណុច​ក្នុងព្រៃ​ខាងក្រោយ​ផ្ទះ ចម្ងាយ​ប្រហែល៥០០ម៉ែត្រ ចំណែក​ជនសង្ស័យ​កំពុង​គេចខ្លួនបាត់​នៅឡើយ ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម