សន្តិសុខសង្គម
នគរបាលខេត្តកែប ចាប់ខ្លួនជនជាតិចិនម្នាក់ដកហូតអាវុធខ្លី៤ដើម ក្រោយបាញ់មេឃ៦គ្រាប់
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកែប ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ដកហូតអាវុធខ្លី៤ដើម និងគ្រាប់មួយចំនួន ក្រោយពីជនសង្ស័យរូបនេះធ្វើសកម្មភាពបាញ់ឡើងលើចំនួន៦គ្រាប់។
ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៧:៣០នាទី នៅចំណុចផ្ទះជួល ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប។ ជនសង្ស័យមានឈ្មោះ FEI YICHAO ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិ សង្កាត់កើតហេតុ ដែលបានធ្វើសកម្មភាពយកអាវុធខ្លីម៉ាក COONAN លេខ357 ពណ៌ទឹកប្រាក់ ស្ដាប់ដៃពណ៌ខ្មៅ បាញ់សំដៅឡើងលើ ចំនួន ៦គ្រាប់ នៅដីឡូតិ៍មួយកន្លែងចម្ងាយប្រមាណ ៨០០ម៉ែត្រ ពីទីតាំងផ្ទះជួលដែលខ្លួនស្នាក់នៅ។
ក្រោយពីឃាត់ខ្លួន កម្លាំងជំនាញបានឆែកឆេផ្ទះជួលខាងលើ រកឃើញអាវុធខ្លីសរុបចំនួន៤ដើម សំបកគ្រាប់បាញ់ហើយចំនួន៣៥គ្រាប់ និងមិនទាន់បាញ់ចំនួន១៧៩គ្រាប់ រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត និងស្នើសុំគោលការណ៍ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាប់បណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


