សន្តិសុខសង្គម
ស្នងការខេត្តកំពង់ស្ពឺ បញ្ជូនមេប៉ុស្ដិ៍ពោធិ៍អង្រ្កងដែលផ្ទុះអាវុធបណ្ដាលឲ្យស្លាប់យុវជនម្នាក់ទៅតុលាការ
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានបញ្ជូនលោក ទ្រី បូរិន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្ក្រង នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនិតិវិធីច្បាប់ ពាក់ព័ន្ធករណីផ្ទុះអាវុធបណ្ដាលឲ្យយុវជនម្នាក់បាត់បង់ជីវិតពេលបំពេញភារកិច្ច។

សូមជម្រាបថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១០យប់ លោក ទ្រី បូរិន ដែលមានតួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្ក្រង នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានផ្ទុះអាវុធមួយគ្រាប់បណ្ដាលឲ្យស្លាប់យុវជនម្នាក់ឈ្មោះ ផាន ផាយុ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិព្រៃស្រួល ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅពេលដែលលោកនាយប៉ុស្ដិ៍ដឹកនាំកម្លាំងចុះល្បាលក្នុងមូលដ្ឋាន នៅចំណុចផ្លូវបេតុង ក្នុងភូមិក្រញូង ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្រោយកើតហេតុ ជនសង្ស័យបានប្រគល់ខ្លួនជូនជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីទទួលខុសត្រូវចំពោះសកម្មភាពកើតឡើងក្នុងពេលបំពេញភារកិច្ច ក្នុងនោះកម្លាំងផ្នែកព្រហ្មទណ្ឌបានចាប់ យកអាវុធ AK47 ស្វាយបត់ មួយដើម លេខ៤០៣៤ បង់ ១គ្រាប់ចំនួន ១៩។

តាមសេក្ដីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ លោក ទ្រី បូរិន នាយប៉ុស្ដិ៍រដ្ឋបាលនគរបាលពោធិ៍អង្ក្រង បានដឹកនាំកម្លាំង៥នាក់ចុះល្បាតក្នុងមូលដ្ឋាន លុះមកដល់ចំណុចផ្លូវបេតុងកើតហេតុ មានមុខសញ្ញាពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ផ្លាកលេខ កំពង់ស្ពឺ 1Z-2338 ពេលនោះសមត្ថកិច្ចបានស្ទាក់ឃាត់ដើម្បីសួរនាំ ប៉ុន្តែមុខសញ្ញាបើកម៉ូតូមិនព្រមបញ្ឈប់ និងបានព្យាយាមបើកគេចពីសមត្ថកិច្ចបកថយក្រោយរួចបានជ្រុលបុកលោកអនុសេនីយ៍ឯក ទ្រី បូរិន នាយប៉ុស្តិ៍ បុកចំអាវុធAK47 បណ្តាលឱ្យរាលកៃផ្ទះចំឈ្មោះ ផា រ៉ាយុ ភេទប្រុស អាយុ ១៧ឆ្នាំ ជាអ្នកបើកម៉ូតូ បណ្តាលឱ្យជនរងគ្រោះស្លាប់តែម្ដង។
ក្រោយហេតុការណ៍ លោកអនុសេនីយ៍ឯក ទ្រី បូរិន នាយប៉ុស្តិ៍បានគោរពរាយការណ៍ភ្លាមៗទៅលោកអធិការនគរបាលស្រុកបសេដ្ឋ និងបានប្រគល់ខ្លួនមកផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីទទួលខុសត្រូវចំពោះសកម្មភាពកើតឡើងដោយអចេតនា និងការធ្វេសប្រហែសរបស់ខ្លួនក្នុងពេលចុះបំពេញភារកិច្ចការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម៕
អត្ថបទ៖ សុខុម


-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


