Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនជាតិចិនម្នាក់ភ្លាមៗ ក្រោយដកកាំភ្លើងបាញ់គំរាមម្ចាស់ហាងមួយកន្លែងនៅផ្លូវ៦០ម៉ែត្រ

បានផុស

នៅ

បុរសជនជាតិចិនម្នាក់ ត្រូវកម្លាំងនគរបាលនៃធិការដ្ឋាននគរបាលខណ្ឌមានជ័យចុះអន្តរាគន៍ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីដកកាំភ្លើងខ្លីបាញ់គំរាមម្ចាស់ហាងមួយកន្លែង ខណៈពេលកំពុងចូលទិញអីវ៉ាន់។ ហេតុការណ៍នេះបានបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៍មានបានអោយដឹងថា មុនកើតហេតុ ជនសង្ស័យជាជនជាតិចិនខាងលើបានដើរចូលមកកាន់ខាងក្នុងហាង រួចដើរមើលទំនិញដូចភ្ញៀវផ្សេងធម្មតា។ លុះមួយសន្ទុះក្រោយមកបែរជាគេឃើញបុរសជនសង្ស័យខាងលើ ឈ្លោះប្រកែកគ្នាជាមួយម្ចាស់ហាង ប៉ុន្តែមិនបានដឹងថា មូលហេតុអ្វីនោះឡើយទើបរហូតឈានដល់ដកកាំភ្លើងភ្ជង់គំរាមម្ចាស់ហាង និងបាញ់ឡើងលើ ០២គ្រាប់ (ផ្ទុះមួយគ្រាប់) ទើបពលរដ្ឋនាំគ្នាទាក់ទងសមត្ថកិច្ចចុះមកអន្តរាគមន៍ ឃាត់ខ្លួនបាននៅហ្នឹងកន្លែងតែម្តង។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនខាងលេី និងបានដកហូតកាំភ្លើងខ្លីម៉ាក 54 និងវត្ថុតាងមួយចំនួនទៀតយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី ដេីម្បីធ្វេីការសាកសួរ និងបន្តនីតិវិធីតាផ្លូវច្បាប់៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម