នយោបាយ
អ្នកនាំពាក្យ ៖ គណបក្សហ៊្វុន ស៊ិនប៉ិច នឹងប្ដឹងបុគ្គលមួយចំនួន ដែលរៀបចំកិច្ចប្រជុំគណៈកម្មាធិការនាយក នៃគណបក្សនេះ
អ្នកនាំពាក្យ គណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា គណបក្សមួយនេះ នឹងប្ដឹងបុគ្គលមួយចំនួន ដែលត្រូវបានបញ្ចប់សមាជិកភាព ពីគណបក្សហ៊្វុនស៊ិនប៉ិចហើយ តែបានធ្វើសកម្មភាពរៀបចំកិច្ចប្រជុំមួយ កាលពីថ្ងៃម្សិលមិញ ក្នុងនាមគណបក្ស។
កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១កន្លងទៅនេះ លោក ហេង ចាន់ថា, លោក សាយ ហាក់, និងលោក ផាន់ សិទ្ធី ត្រូវបានសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចេញសេចក្ដីសម្រេចបញ្ចប់សមាជិកភាព ពីគណបក្សហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ម្សិលមិញ អតីតសមាជិកគណបក្សហ៊្វុនស៊ិនប៉ិចទាំង ៣រូបខាងលើនេះ បានរៀបចំកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីពិភាក្សាពីការជ្រើសតាំងប្រធានថ្មី បន្តពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលបានយាងចូលព្រះទិវង្គត។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១៤ ខែធ្នូនេះថា «ករណីនេះ គណបក្សហ៊្វុនស៊ិនប៉ិច កំពុងរៀបចំនីតិវិធី ប្តឹងទៅតាមផ្លូវច្បាប់ហើយ ពួកគាត់ត្រូវបានសម្តេចក្រុមព្រះ បញ្ចប់សមាជិកភាពពីគណបក្ស រួចហើយ»។
ជាមួយគ្នានេះ គណបក្សហ៊្វុនស៊ិនប៉ិច នឹងចេញសេចក្ដីថ្លែងការណ៍ បញ្ជាក់ជុំវិញបញ្ហានេះផងដែរ៕





-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


