ជីវិតកម្សាន្ដ
តាមច្បាប់អ្នកបើកបរក្នុងស្ថានភាពស្រវឹង ជាតិអាល់កុលចាប់ពី ០,៤០ ក្នុង១ លីត្រខ្យល់មានទោសដល់ជាប់ពន្ធនាគារ និងពិន័យជាប្រាក់
យោងតាមមាត្រា ៧៦ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានបង្ហាញថា ជនណាបើកបរយានយន្ត មិនព្រមបញ្ឈប់យានយន្ត តាមការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើតេស្ដពិនិត្យជាតិអាល់កុល ឬសារធាតុញៀន ត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ ១ខែ និងពិន័យជាប្រាក់ ១ សែនរៀល (១០០ ០០០) ដល់ ៨ សែនរៀល (៨០០ ០០០)។

ដោយឡែក មាត្រា ៧៧ ថ្មី ចែងថា ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី១ ខែ ទៅ ៦ ខែ និងពិន័យជាប្រាក់ ៨ សែនរៀល ដល់ ៤ លានរៀល។
កាលពីវេលាម៉ោង ១ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូ លោក តាប៊ុយ អតីតពិធីករល្បីឈ្មោះ បានបើករថយន្តស្ថិតក្នុងស្ថានភាពស្រវឹង ទៅបុកគូទរថយន្តព្រូសមួយគ្រឿងដែលកំពុងឈប់ស្តុប បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំផ្នែកខាងក្រោយ ហើយបានព្យាយាមរត់គេចមិនទទួលខុសត្រូវ តែរត់មិនរួច ស្ថិតនៅ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅ ថ្ងៃកើតហេតុ ម្ចាស់រថយន្តទាំងពីរបាននិយាយគ្នាដោយធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ដោយលោក តាប៊ុយ បានយល់ព្រមឱ្យម្ចាស់រថយន្តរងគ្រោះយកឡានទៅ ធ្វើហើយខ្លួនជាអ្នកចេញ។
ប៉ុន្តែមួយថ្ងៃក្រោយ លោកក៏បានបង្ហាញការមិនសុខចិត្តចំពោះតម្លៃជួសជុលរថយន្ត ចំនួន ២ ២៥០ ដុល្លារ ដោយអះអាងថា ជនរងគ្រោះមានចេតនាបន្លំវិក័យបត្រជួសជុលរថយន្ត ហើយថាតម្លៃជាង ២ ពាន់នេះ មិនសាកសមទៅ នឹងការខូចខាតរថយន្ត គឺសមត្រឹមតែ ១ ពាន់ដុល្លារប៉ុណ្ណោះ។

ទោះជាយ៉ាងណាបញ្ហារវាង គូភាគីទាំងពីរនេះ មិនទាន់បញ្ចប់នៅ ឡើយទេ ដោយសារ តាប៊ុយ មិនទាន់ចេញថ្លៃសំណងជួសជុលរថយន្ត ២ ២៥០ ដុល្លារ។
ថ្មីៗនេះម្ចាស់ឡាន Prius ដែលជាជនរងគ្រោះសម្រេចចិត្តធ្វើការប្តឹងលោកតាប៊ុយទៅ តុលាការ និងទាមទារសំណងចំនួន២ម៉ឺនដុល្លារ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


