Connect with us

ព័ត៌មានជាតិ

​និយ័តករធានារ៉ាប់រងកម្ពុជា៖ការរីកចំរើននៃវិស័យនេះនៅមានកម្រិតទាបនៅឡើយ

បានផុស

នៅ

អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា(IRC) ​បានលើកឡើងថា កត្តាចំណេះដឹង និងការយល់ដឹងចំពោះអត្ថប្រយោជន៍នៃវិស័យនេះរបស់ប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ ធ្វើឱ្យការរីកលូតលាស់នៃវិស័យធានារ៉ាប់រងនៅកម្ពុជាហាក់នៅមានពុំទាន់កើនឡើងខ្ពស់គួរឱ្យកត់សម្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ «លិខិតបទដ្ឋានគតិយុត្តស្តីពីការធានារ៉ាប់រង» កាលពីថ្ងៃទី២៨ ខែកក្កដា នៅខេត្តកំពង់ចាម លោកប៊ូ​ ច័ន្ទភីរូ​ អគ្គនាយក IRC​ ថា ដើម្បីផ្សព្វផ្សាយអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងយន្តការផ្សេងៗ និយ័តករធានារ៉ាប់រងកម្ពុជា បានដាក់ចេញដើម្បីគ្រប់គ្រងវិស័យធានារ៉ាប់រងឱ្យបានល្អ បង្កឱ្យមានទំនុកចិត្តដល់ប្រជាពលរដ្ឋដែល ជាអ្នកប្រើប្រាស់សេវានៅតាមបណ្តាខេត្តនានា។

លោកបានថ្លែងបញ្ជាក់ថា៖«​ និយ័តករធានារ៉ាប់រងកម្ពុជា គឺធ្វើយ៉ាងណាព្យាយាមផ្សព្វផ្សាយ បណ្តុះបណ្តាល និងអប់រំ ប្រជាពលរដ្ឋទូទាំងប្រទេសអំពីវិស័យធានារ៉ាប់រង ព្រោះការទិញផលិតផលធានារ៉ាប់រង មិនងាយស្រួល ដូចជាការទិញលក់ទំនិញធម្មតាដែលអតិថិជនទិញភ្លាម នឹងទទួលបានទំនិញយកទៅប្រើប្រាស់ភ្លាមៗ នោះឡើយ។ ​សិក្ខាសាលា​ថ្ងៃនេះគឺជួយឲ្យអ្នកប្រើប្រាស់​ និងមិនទាន់បានប្រើប្រាស់យល់ដឹងពីផ្លូវច្បាប់​ ប្រសិនបើចង់ប្តឹងទៅក្រុមហ៊ុនធានារ៉ាប់រងណាមួយ​ដោយនិយ័តករធានារ៉ាប់រងកម្ពុជា គឺអ្នកទទួលបន្ទុកដោះស្រាយតាមនីតិវិធី»។

លោកថា៖«​ វិស័យធានារ៉ាប់រងនៅកម្ពុជាមានការអភិវឌ្ឍន៍កម្រិតទាប គឺដោយសារកត្តាការយល់ដឹងរបស់ប្រជាពលរដ្ឋលើផលិតផលធានារ៉ាប់រង និងអត្ថប្រយោជន៍នៃការធានារ៉ាប់រងនៅមានកម្រិតទាប។ ធ្វើឱ្យវិស័យធានារ៉ាប់រងជួបប្រទះនឹងបញ្ហានោះគឺ ទំនុកចិត្ត ដ្បិតកិច្ចសន្យា ធានារ៉ាប់រង គឺជាកិច្ចសន្យាដែលមានថេរវេលាវែង ដូចនេះ អតិថិជនអាចមានការព្រួយបារម្ភអំពី ស្ថិរភាពរបស់ក្រុមហ៊ុនធានារ៉ាប់រង។ ដូច្នោះទាមទារឱ្យអ្នកជំនាញមានការបំភ្លឺ ពន្យល់ដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពី អត្ថប្រយោជន៍នៃការធានារ៉ាប់រង នឹងត្រូវបានជ្រើសរើសដើម្បីផ្សព្វផ្សាយជូនសាធារណជនឲ្យបានទូលំទូលាយ​ និងមានទំនុកចិត្តខ្ពស់»។

យោងតាម​របាយការណ៍​បាន​ពី​និ​IRC​ ​នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥នេះបុព្វលាភ​សរុប​រកបាន​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​ទាំង ៤១ របស់​កម្ពុជា ក្នុងនោះ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ចំនួន ១៨ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ចំនួន ១៤ ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាតតូច​ចំនួន​៧​ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​ចំនួន ១​។ បច្ចុប្បន្ន ឧស្សាហ​កម្មនេះ​មានទ្រព្យ​សកម្ម​សរុប​ចំនួន ១,១ ពាន់​លាន​ដុល្លារ​។​

ជាមួយគ្នានេះដែរ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥នេះ វិស័យនេះក៏បានធ្វើការទូទាត់សណងដែល​មានទឹកប្រាក់រហូតដល់ ៣០,៣៤ ​លាន​ដុល្លារផងដែរ កើនឡើងជិត ៣៩ ​ភាគរយពី២១,​៧៦ ​លាន​ដុល្លារក្នុង​ឆ្នាំ២០២៤។

ក្នុងឆ្នាំ២០២៤​ ​​​សម្រេចបាន​ក្នុង​ទឹកប្រាក់​ចំនួន ៣៥៦,៤៥ លាន​ដុល្លារ កើនឡើង ៣,៥ ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០២៣​។ ​ជាមួយគ្នានេះដែរ វិស័យនេះក៏បានធ្វើការទូទាត់សណងដែល​មានទឹកប្រាក់រហូតដល់ ៧៩,៧ ​លាន​ដុល្លារផងដែរ កើនឡើងជិត ២០ ​ភាគរយពី៦៧ ​លាន​ដុល្លារក្នុង​ឆ្នាំ២០២៣៕

អត្ថបទ​និង​រូបភាព​៖​ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ វិនាទី មុន

​និយ័តករធានារ៉ាប់រងកម្ពុជា៖ការរីកចំរើននៃវិស័យនេះនៅមានកម្រិតទាបនៅឡើយ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ម៉េដវ៉េដេហ្វ ព្រមាន ត្រាំ ថា៖ «រុស្ស៊ី មិនមែនអ៊ីស្រាអែល ឬអ៊ីរ៉ង់ ទេ»

កីឡា១០ នាទីutes មុន

អតីត​កីឡាករ ទិត្យ សុវណ្ណគិរី ប្រាប់ពីស្ថានភាពរបស់ខ្លួន ក្រោយជាប់ដៃការពារទឹក​ដី៦​ថ្ងៃ​ជាប់​គ្នា

ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋបាលខេត្តស្វាយរៀង ចាំទទួលពលរដ្ឋខ្មែរមកពីប្រទេសថៃវិញ នៅច្រកព្រំដែនអន្តរជាតិដូង

ជីវិតកម្សាន្ដ៣១ នាទីutes មុន

ក្រុមតន្ត្រី ភី សុគន្ធី សម្រេចលុបចម្រៀងបែបកន្ទ្រឹមខ្មែរសុរិន្ទ និងប្រកាសលែងប្រើទ្របែបសុរិន្ទលើឆាកតន្ត្រីខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម